ព្រះត្រៃបិដក ភាគ ១៣

ទ្រនាប់​សម្រាប់​ជំរះ​អាចម៍១​។​ ​ទ្រនាប់​សម្រាប់​ជូត​ជើង​ ​មាន៣គឺ​ ​ទ្រនាប់​ថ្ម១​ ​ទ្រនាប់​ក្បឿង១​ ​ទ្រនាប់​អណ្តាត​សមុទ្រ១​។​

​ចប់​តិកៈ​ ​(​ពួ​ក​បីៗ​)​។​
​ឧទ្ទាន​ ​គឺ​បញ្ជីរឿង​នៃ​តិកៈ​ ​(​ពួ​ក​បីៗ​)​ ​នោះ​ដូច្នេះ​


​[​៤៧​]​ ​ភិក្ខុ​ត្រូវអាបត្តិ​ក្នុង​កាលដែល​ព្រះមានព្រះភាគ​គង់​ព្រះជន្ម​នៅ១​ ​ភិក្ខុ​ត្រូវអាបត្តិ​ក្នុង​កាលគួរ១​ ​ក្នុង​រាត្រី១​ ​ភិក្ខុ​មាន​វស្សា១០​ ​ត្រូវអាបត្តិ១​ ​មាន​វស្សា៥​ ​ក៏​ត្រូវអាបត្តិ១​ ​មាន​កុសល​ចិត្ត​ ​ក៏​ត្រូវអាបត្តិ១​ ​ប្រកបដោយ​វេទនា​ ​ត្រូវអាបត្តិ១​ ​ចោទ​នវ​ត្ថុ១​ ​ការ​ចាប់ស្លាក១​ ​ការ​ឃាត់​មាន​ពីរ​លើក១​ ​បញ្ញត្តិ១​ ​បញ្ញត្តិ​ពីរ​លើក​ដទៃទៀត១​ ​ភិក្ខុ​ពាល​ត្រូវអាបត្តិ​ក៏​មាន១​ ​ភិក្ខុ​ត្រូវអាបត្តិ​ក្នុង​កាឡ​ប័ក្ខ១​ ​ការ​ចូលវស្សា​គួរ​ក្នុង​កាឡ​ប័ក្ខ១​ ​ភិក្ខុ​ត្រូវអាបត្តិ​ក្នុង​ហេមន្តរដូវ​ក៏​មាន១​ ​សង្ឃ​ត្រូវអាបត្តិ១​ ​ឧបោសថ​ ​និង​បវារណា​ ​គួរ​ដល់​សង្ឃ១​ ​ការ​បិទបាំង១​ ​គ្រឿង​បិទបាំង១​ ​វត្ថុ​ដែល​បិទបាំង​ទុក១​ ​វត្ថុ​ដែល​បើក​ឡើង១​ ​ការ​កាន់​យក​សេនាសនៈ១​ ​ភិក្ខុ​ឈឺ​ត្រូវ​
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 636803454516358726
ទៅកាន់ទំព័រ៖