ព្រះត្រៃបិដក ភាគ ១៣

សេ​ទមោ​ចន​គាថា​


​[​៣៧៩​]​ ​ពួក​ភិក្ខុ​ក្តី​ ​ពួក​ភិក្ខុនី​ក្តី​ ​មិន​មាន​សំវាស​(​១​)​ ​សម្ភោគ​ពួក​មួយ​ ​គឺ​ពួក​ភិក្ខុ​ ​ឬ​ពួក​ភិក្ខុនី​ ​មិនបាន​ក្នុង​បុគ្គល​នោះ​ទេ​(​២​)​ ​ការ​នៅ​រួម​ ​មិន​ត្រូវអាបត្តិ​(​៣​)​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​
​[​៣៨០​]​ ​ព្រះមានព្រះភាគ​ ​ជាម​ហា​ឥសី​ ​(​ទ្រង់​ស្វែងរក​នូវ​ប្រយោជន៍​ដ៏​ប្រសើរ​)​ ​ទ្រង់​ត្រាស់​ថា​ ​របស់៥យ៉ាង​ ​មិន​ត្រូវ​លះ​ ​មិន​ត្រូវ​ចែក​ ​តែ​កាលបើ​ភិក្ខុ​លះ​ ​និង​ប្រើប្រាស់​ ​មិន​ត្រូវអាបត្តិ​(​៤​)​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​
​[​៣៨១​]​ ​យើង​មិនបាន​ពោល​ចំពោះ​អ​វន្ទិ​យ​បុគ្គល​ទាំង១០ពួក​ទេ​ ​ទាំង​អភព្វបុគ្គល១១​ ​មាន​បណ្ឌក​ជាដើម​ ​ក៏​លើកលែង​ដែរ​ ​តែ​ភិក្ខុ​សំពះ​ភិក្ខុ​ចាស់​(​៥​)​ ​ត្រូវអាបត្តិ​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​

​(​១​)​ ​ពួក​ភិក្ខុ​ក្តី​ ​ភិក្ខុនី​ក្តី​ ​ដែល​ត្រូវ​បារាជិក​ ​ឬមិន​មែន​ជា​បកត​ត្ត​ ​ឈ្មោះថា​ ​មិន​មាន​សំវាស​ ​គឺ​ធ្វើ​ឧបោសថ​ជាដើម​ ​ជាមួយនឹង​សង្ឃ​មិនបានទេ​។​ ​(​២​)​ ​ការបម្រើ​ ​មាន​ផ្ងូត​ទឹកជា​ដើម​ ​ពួក​មាតុគ្រាម​ ​ធ្វើ​ដល់​ភិក្ខុ​មិនបាន​ ​លើកតែ​មាតា​បង្កើត​ ​ឯ​ភិក្ខុនី​ ​ក៏​ដូចគ្នា​ដែរ​។​ ​(​៣​)​ ​សេចក្តី​នេះ​ ​ចំពោះ​ភិក្ខុនី​ ​ដែល​នៅជា​មួយ​នឹង​កូនប្រុស​របស់​ខ្លួន​ ​ក្នុង​ទី​ប្រក់​ ​ទី​កំបាំង​ជាមួយគ្នា​បាន​។​ ​(​៤​)​ ​មាន​ក្នុង​គរុភណ្ឌ​វិនិច្ឆ័យ​ ​ក្នុង​សេនា​សន​ក្ខន្ធ​កៈ​ ​ចុល្ល​វគ្គ​។​ ​(​៥​)​ ​គឺ​ភិក្ខុ​ថ្វាយបង្គំ​ភិក្ខុ​អាក្រាត​។​
ថយ | ទំព័រទី ៤០០ | បន្ទាប់
ID: 636804170900793572
ទៅកាន់ទំព័រ៖