ព្រះត្រៃបិដក ភាគ ១៣

[​៣៨២​]​ ​ភិក្ខុ​ ​មិនមែន​ជា​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ ​ទាំង​មិនមែន​ជា​ភិក្ខុ​ដែល​នៅ​បរិវាស​ ​មិនមែន​ជា​អ្នក​ទំ​លាយ​សង្ឃ​ ​ទាំង​មិនមែន​ជា​អ្នក​ចូលពួក​តិរ្ថិយ​ ​(​ភិក្ខុ​នោះ​)​ ​ឋិតនៅ​ក្នុង​ភូមិ​នៃ​សមានសំវាស​កៈ​ ​(​ភូមិ​របស់​ភិក្ខុ​មាន​សំវាស​ស្មើគ្នា​)​ ​តែ​ភិក្ខុ​នោះ​ ​មិន​សាធារណៈ​ដោយ​សិក្ខា​(​១​)​ ​ដូចម្តេច​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​
​[​៣៨៣​]​ ​មាន​បុគ្គល​ដែល​ចូល​ទៅ​សាកសួរ​ធម៌​ជាកុសល​ ​ប្រកបដោយ​ប្រយោជន៍​ ​បុគ្គល​នោះ​ ​នឹងថា​រស់នៅ​ ​ក៏​មិនមែន​ ​នឹងថា​ស្លាប់​ ​ក៏​មិនមែន​ ​នឹងថា​និព្វាន​ ​ក៏​មិនមែន​។​ ​ព្រះពុទ្ធ​ទាំងឡាយ​ ​ត្រាស់​ហៅ​បុគ្គល​នោះ​ថាដូចម្តេច​ទៅវិញ​(​២​)​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​
​[​៣៨៤​]​ ​យើង​មិនបាន​ពោល​ចំពោះ​អវយវៈ​ ​តាំងពី​ដងកាំបិត​ឡើង​ទៅ​ទេ​ ​ទាំង​អវយវៈ​ ​តាំងពី​ផ្ចិត​ចុះ​មក​ក្រោម​ ​ក៏​លើកលែង​

​(​១​)​ ​អដ្ឋកថា​ ​សំដៅយក​ភិក្ខុ​ដែល​ធ្លាប់ធ្វើ​ជា​ខ្មាន់​ព្រះកេស​ជាដើម​ ​ឯ​ភិក្ខុ​បែបនេះ​ ​ព្រះអង្គ​ ​ទ្រង់​បញ្ញត្ត​មិន​ឲ្យ​រក្សា​កាំបិតកោរ​ទុក​ទេ​។​ ​(​២​)​ ​បុគ្គល​មាន​សភាព​យ៉ាងនេះ​ ​គឺ​សំដៅយក​ពុទ្ធ​និមិត្ត​។​
ថយ | ទំព័រទី ៤០១ | បន្ទាប់
ID: 636804171540150141
ទៅកាន់ទំព័រ៖