ព្រះត្រៃបិដក ភាគ ១៣

[​៣៨៧​]​ ​ឧបសម្បន្ន​ ​មិនបាន​ប្រព្រឹត្ត​ប្រយោគ​អ្វីមួយ​ ​ប្រកបដោយ​កាយ​ ​ទាំង​មិនបាន​ពោល​នឹង​អ្នកដទៃ​ ​ដោយ​វាចា​ ​តែ​ឧបសម្បន្ន​នោះ​ ​ត្រូវ​គរុកាបត្តិ​ ​ជា​វត្ថុ​ដាច់​ចាក​ភិក្ខុនី​ភាវៈ​(​១​)​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​
​[​៣៨៨​]​ ​បុគ្គល​មានចិត្ត​ស្ងប់​រម្ងាប់​ ​មិនបាន​ធ្វើបាប​បន្តិចបន្តួច​ដោយ​កាយ​ក្តី​ ​វាចា​ក្តី​ ​ចិត្ត​ក្តី​ ​បុគ្គល​នោះ​ ​សង្ឃ​ត្រូវឲ្យ​វិនាស​ចេញ​ ​ចុះ​ធ្វើ​ដូចម្តេច​ ​ទើប​ឈ្មោះថា​ ​ឲ្យ​វិនាស​ចេញ​ដោយ​ស្រួល​(​២​)​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​
​[​៣៨៩​]​ ​ភិក្ខុ​ ​កាល​មិន​ចរចា​នឹង​មនុស្ស​ណាមួយ​ ​មួយទៀត​ ​កាល​នឹង​បញ្ចេញវាចា​ ​ក៏​មិនបាន​ពោល​ចំពោះ​អ្នកដទៃ​ឡើយ​ ​តែ​ភិក្ខុ​ ​(​នោះ​)​ ​ត្រឡប់​ត្រូវអាបត្តិ​ ​ប្រកបដោយ​វាចា​(​៣​)​ ​មិន​ត្រូវអាបត្តិ​ប្រកបដោយ​កាយ​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​

​(​១​)​ ​អដ្ឋកថា​ ​សំដៅយក​ភិក្ខុនី​ ​ដែល​ជួយ​បិទបាំង​ទោស​ភិក្ខុនី​ផងគ្នា​។​ ​(​២​)​ ​គឺ​បុគ្គល​ដែល​ជា​អភព្វបុគ្គល១១ពួក​ ​ចូល​មក​បួស​ ​ទោះបី​ឥត​ប្រព្រឹត្ត​អាក្រក់​សោះ​ ​ក៏​ត្រូវតែ​ឲ្យ​វិនាស​គឺ​បណ្តេញ​ចេញ​។​ ​(​៣​)​ ​គឺ​ភិក្ខុ​ដែល​អង្គុយ​ស្តាប់​ព្រះ​បាតិមោក្ខ​ ​កាលបើ​គេ​សួរ​ចំពោះ​អាបត្តិ​ ​មាន​ពាក្យ​ថា​ ​បើ​លោក​មាន​អាបត្តិ​ ​ចូរ​ប្រាប់​ដោយ​ច្បាស់លាស់​មក​ ​ឯ​ភិក្ខុ​នោះ​ ​ទុកជា​មាន​អាបត្តិ​ ​ក៏​នៅតែ​ស្ងៀម​យ៉ាងនោះ​ ​ត្រូវ​សម្បជានមុសាវាទ​ ​ព្រោះ​ស្ងៀម​។​
ថយ | ទំព័រទី ៤០៣ | បន្ទាប់
ID: 636804172096341954
ទៅកាន់ទំព័រ៖