ព្រះត្រៃបិដក ភាគ ១៣
[៣៩០] សិក្ខាបទទាំងឡាយ ដែលព្រះពុទ្ធដ៏ប្រសើរ ទ្រង់ពណ៌នាទុកថា សង្ឃាទិសេស៤សិក្ខាបទ ភិក្ខុនីត្រូវអាបត្តិទាំងអស់នោះ ដោយប្រយោគតែមួយ(១) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។
[៣៩១] ភិក្ខុនីពីររូប បានឧបសម្បទាក្នុងទីជាមួយគ្នា ភិក្ខុទទួលចីវរអំពីដៃនៃភិក្ខុនីទាំងពីររូប ត្រូវអាបត្តិផ្សេងៗគ្នា(២) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។
(១) អដ្ឋកថា ថា ភិក្ខុនីមួយរូប ចេញពីស្រុករបស់ខ្លួន ក្នុងបច្ចូសសម័យ គ្រាន់តែដល់ទៅត្រើយស្ទឹង អរុណក៏រះឡើង ភិក្ខុនីនោះ ត្រូវអាបត្តិ៤គឺ ១ត្រូវព្រោះនៅប្រាសចាករាត្រី ២ត្រូវព្រោះទៅកាន់ចន្លោះស្រុក ៣ត្រូវព្រោះឆ្លងស្ទឹង ៤ត្រូវព្រោះនៅប្រាសចាកគណៈ ទាំង៤នេះ ត្រូវដោយប្រយោគតែ១។ (២) ភិក្ខុទទួលចីវរ អំពីដៃភិក្ខុនី ដែលបានឧបសម្បទាតែខាងសំណាក់ភិក្ខុ ត្រូវបាចិត្តិយៈ ទទួលចីវរអំពីដៃភិក្ខុនី ដែលបានឧបសម្បទាតែខាងសំណាក់ភិក្ខុនី ត្រូវទុក្កដ។
ID: 636804172549057848
ទៅកាន់ទំព័រ៖