ព្រះត្រៃបិដក ភាគ ១៣

​[​៣៩២​]​ ​ជន​ ​គឺ​ភិក្ខុ៤រូប​ ​បបួលគ្នា​លួច​គរុភណ្ឌ​ ​ឯ​ភិក្ខុ៣រូប​ ​ត្រូវអាបត្តិ​បារាជិក​ ​ភិក្ខុ១រូប​ ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​(​១​)​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​
​[​៣៩៣​]​ ​ស្រី​នៅ​ខាងក្នុង​ ​ភិក្ខុ​នៅ​ខាងក្រៅ​ ​ក្នុង​ផ្ទះ​នោះ​ ​ឥត​ប្រហោង​សោះ​ ​ដូចម្តេច​បាន​ជា​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​(​២​)​ ​ព្រោះ​សេព​មេថុនធម្ម​ជា​បច្ច័យ​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​

​(​១​)​ ​ជន៤នាក់​ ​គឺ​អាចារ្យ១រូប​ ​កូនសិស្ស៣រូប​ ​ប្រាថ្នា​នឹង​លួច​យក​គរុភណ្ឌ​ចំនួន៦មាសក​ ​ចំណែក​អាចារ្យ​ ​បង្គាប់​កូនសិស្ស​ទាំង៣រូប​ថា​ ​អ្នក​ទាំងអស់គ្នា​ចូរ​យក១មា​សកៗ​ម្នា​ក់ៗ​ ​ចំណែក​ខាង​ខ្ញុះ​ឯង​ ​យក៣មាសក​ ​ឯ​កូនសិស្ស​ទី១​ ​និយាយ​ថា​ ​លោក​អាចារ្យ​ចូរ​យក៣មាសក​ចុះ​ ​លោក​ឯណោះ​យក១មាសក​ ​លោក​ឯណោះ​ទៀត​ ​យក១មាសក​ ​ឯ​ខ្លួនខ្ញុំ​ក៏​យក១មាសក​ដែរ​ ​កូនសិស្ស​ទី២​ ​ទី៣​ ​ក៏​និយាយ​ដូច​កូនសិស្ស​ទី១​ ​កូនសិស្ស​ទាំង៣រូប​ ​ត្រូវអាបត្តិ​បារាជិក​ទាំងអស់គ្នា​ ​លោក​អាចារ្យ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​ ​កូនសិស្ស​ទាំង៣រូប​ ​បាន​ជា​ត្រូវអាបត្តិ​បារាជិក​ ​ព្រោះ​បង្គាប់​ឲ្យ​គេ​យក​ដល់៥មាសក​ ​តែ​ក្នុង​អាណត្តិ​កប​យោគ១​ ​ឯ​អាចារ្យ​ដែល​ជា​អ្នក​បង្គាប់​ឲ្យ​សិស្ស​យក​មួយ​ៗ​មាសក​ម្នាក់​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​ជា​អាណត្តិ​កប​យោគ​ ​ដែល​យក​ចំពោះខ្លួន៣មាសក​នោះ​ ​ក៏​ត្រូវអាបត្តិ​ថុល្លច្ច័យ​ដែរ​ ​តែ​ជាស​ហត្ថិ​កប​យោគ​។​ ​ឯ​សាហត្ថិក​បយោគ​ ​និង​អាណត្តិ​កប​យោគ​នេះ​ ​រាប់បញ្ចូល​គ្នា​មិនបានទេ​ ​ដូចជា​ភិក្ខុ​លួច​ដោយសា​ហត្ថិ​កប​យោគ៣មាសក​ ​លួច​ដោយ​អាណត្តិ​កប​យោគ៣មាសក​ ​ត្រូវជា៣មាសក​ពីរ​ដង​ ​ភិក្ខុ​នោះ​ត្រូវទោស​តែត្រឹម​អាបត្តិ​ថុល្លច្ច័យ​ ​ព្រោះ​ក្នុង​បយោគ​មួយ​ៗ​ ​មិន​គ្រប់​ចំនួន៥មាសក​។​ ​បើ​លួច​ដោយសា​ហត្ថិ​កៈ១មាសក​ ​លួច​ដោយ​អាណត្តិ​កៈ៥មាសក​ ​ទើបត្រូវ​អាបត្តិ​បារាជិក​ ​ព្រោះ​ក្នុង​អាណត្តិ​កប​យោគ១នោះ​ ​គ្រប់​ចំនួន៥មាសក​។​ ​ឯ​លួច​ដោយសា​ហត្ថិ​កប​យោគ១មាសក​នោះ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ​។​ ​(​២​)​ ​បាន​ជា​ត្រូវ​បារាជិក​ ​ព្រោះ​ផ្ទះ​ក្នុង​ទីនេះ​ ​លោក​សំដៅយក​សំពត់​ទេ​ ​ព្រោះថា​ភិក្ខុ​អាច​ប្រព្រឹត្ត​ធ្វើមេ​ថុន​ធម្ម​ទាំង​សំពត់​បាន​។​
ថយ | ទំព័រទី ៤០៥ | បន្ទាប់
ID: 636804173218026110
ទៅកាន់ទំព័រ៖