ព្រះត្រៃបិដក ភាគ ១៣

[​៣៩៤​]​ ​ឧបសម្បន្ន​ ​ទទួល​ប្រេង​ ​ទឹកឃ្មុំ​ ​ទឹកអំពៅ​ ​និង​ទឹកដោះ​រាវ​ ​ហើយ​ទុកដាក់​ដោយខ្លួនឯង​ ​ទុកជា​មិនទាន់​កន្លង៧ថ្ងៃ​នៅឡើយ​ ​កាលបើ​មាន​បច្ច័យ​ហើយ​ឆាន់​ ​ត្រូវអាបត្តិ​(​១​)​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​
​[​៣៩៥​]​ ​ភិក្ខុ​ត្រូវ​អាប​ត្តិ​និ​ស្ស​គ្គិ​យ​បាចិត្តិយៈ​ ​និង​សុទ្ធ​ក​បាចិត្តិយៈ​ ​ក្នុង​ខណៈ​ជាមួយគ្នា​(​២​)​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​
​[​៣៩៦​]​ ​ភិក្ខុ២០រូប​មក​ប្រជុំ​គ្នា​ ​មាន​សេចក្តី​សំគាល់​ថា​ ​ព្រមព្រៀង​គ្នា​ ​ហើយ​ធ្វើ​សង្ឃកម្ម​ទៅ​ ​មាន​ភិក្ខុ១រូប​ ​ឋិតនៅ​ក្នុង​ទី​ឆ្ងាយ​ ​មាន​ប្រមាណ១២យោជន៍​ក៏​មាន​ ​ចុះ​ហេតុ​ដូចម្តេច​ ​បាន​ជា​សង្ឃកម្ម​នោះ​កម្រើក​(​៣​)​ ​ព្រោះ​បច្ច័យ​ ​គឺ​កម្ម​នោះ​ជាពួក​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​

​(​១​)​ ​ភិក្ខុនី​ ​បើ​គ្មាន​ជម្ងឺ​ ​ហើយ​សូម​ភេសជ្ជៈ​ ​មាន​ប្រេង​ជាដើម​ ​យក​មក​ឆាន់​ ​ត្រូវអាបត្តិ​បាដិទេសនីយៈ​ ​បើ​សូម​បាន​មក​ ​មិនទាន់​បាន​ឆាន់​នៅឡើយ​ ​ហើយ​ភេទ​ក៏​ក្លាយទៅជា​ភិក្ខុ​ទៅ​ ​ឯ​ភេសជ្ជៈ​នោះ​ ​ទុកជា​មិនទាន់​កន្លង​ហួស៧ថ្ងៃ​ ​បើ​ភិក្ខុ​នោះ​យក​មក​ឆាន់​ ​ក៏​នៅតែ​ត្រូវអាបត្តិ​បាដិទេសនីយៈ​ដែរ​។​ ​(​២​)​ ​ភិក្ខុ​បង្អោន​ចីវរ​ជា​សង្ឃ​លាភ​ពីរ​ ​គឺ​ចីវរ១​ ​ដើម្បី​ខ្លួន​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្តិ​យ​ ​ចីវរ១ទៀត​ ​ដើម្បី​បុគ្គល​ដទៃ​វិញ​ ​ត្រូវ​បាចិត្តិយៈ​។​ ​(​៣​)​ ​អដ្ឋកថា​ ​ថា​ ​កម្ម​នេះ​បាន​ជា​កម្រើក​ ​ព្រោះ​ភិក្ខុ​ដែល​នៅ​ចម្ងាយ១២យោជន៍​នោះ​ ​ឋិតនៅ​ក្នុង​គាម​សីមា​ជាមួយគ្នា​។​
ថយ | ទំព័រទី ៤០៦ | បន្ទាប់
ID: 636804173792838988
ទៅកាន់ទំព័រ៖