ព្រះត្រៃបិដក ភាគ ១៣

[​៣៩៧​]​ ​ភិក្ខុ​ត្រូវ​គរុកាបត្តិ​ទាំងអស់៦៤​ ​ជា​អាបត្តិ​ដែល​ខ្លួន​កែ​បាន​ ​ក្នុង​ខណៈ​ជាមួយគ្នា​ ​ដោយ​គ្រាន់តែ​ឈានជំហាន​ទៅ​ ​និង​ពោល​ដោយ​វាចា​(​១​)​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​
​[​៣៩៨​]​ ​ភិក្ខុ​ស្លៀក​ស្បង់​ ​គ្រង​សង្ឃាដិ​មាន​ជាន់​ពីរ​ ​តែ​ចីវរ​ទាំងអស់​នោះ​ ​ជា​និ​ស្ស​គ្គិ​យៈ​(​២​)​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​
​[​៣៩៩​]​ ​ញត្តិ​ ​(​របស់​បុគ្គល​នោះ​)​ ​ក៏​មិន​មាន​ ​ទាំង​កម្មវាចា​សោត​ ​ក៏​មិន​មាន​ ​សូម្បី​ព្រះ​ជិនស្រី​ ​ក៏​មិនបាន​ត្រាស់​ហៅថា​ ​ឯហិ​ភិក្ខុ​ទេ​ ​ម្យ៉ាងទៀត​ ​សរណគមន៍​ ​របស់​បុគ្គល​នោះ​ ​ក៏​មិន​មាន​ ​(​ចុះ​ហេតុអ្វីបានជា​)​ ​ឧបសម្បទា​ ​របស់​បុគ្គល​នោះ​ ​មិន​កម្រើក​(​៣​)​ ​(​គឺ​បាន​ឧបសម្បទា​ពេញ​បរិបូណ៌​)​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​

​(​១​)​ ​អដ្ឋកថា​ ​ថា​ ​សំដៅយក​ភិក្ខុ​ដែល​ទទួលពាក្យ​បណ្តាំ​របស់​បុរស​ ​ទៅ​ប្រាប់​ដំណឹង​ដល់​ពួក​ស្ត្រី​ចំនួន៦៤នាក់​ ​ដើម្បីឲ្យ​បាន​ជា​ប្រពន្ធ​របស់​បុរស​នោះ​ ​បាន​ជា​ត្រូវ​គរុកាបត្តិ​ដល់៦៤តាម​ចំនួន​ស្ត្រី​ទាំងនោះ​។​ ​(​២​)​ ​សំដៅយក​ចីវរ​ ​ដែល​ភិក្ខុ​ប្រើ​ភិក្ខុនី​ឲ្យ​លាង​។​ ​(​៣​)​ ​សំដៅយក​ឧបសម្បទា​របស់​នាង​មហា​ប​ជា​បតិ​ ​ដែល​គ្រាន់តែ​ទទួល​គរុ​ធម៌៨ប្រការ​ ​មិនបាច់​តាំង​ញត្តិ​ ​និង​សូត្រ​កម្មវាចា​ ​ក៏បាន​ឡើងជា​ភិក្ខុនី​ភាវៈ​ ​(​ហៅថា​អដ្ឋ​គរុ​ធម្ម​ប្ប​ដិ​គ្គ​ហ​ណ​ឧបសម្បទា​)​។​
ថយ | ទំព័រទី ៤០៧ | បន្ទាប់
ID: 636804174475408028
ទៅកាន់ទំព័រ៖