ព្រះត្រៃបិដក ភាគ ១៣

[​៤០០​]​ ​បុគ្គល​ល្ងង់​ ​សម្លាប់​ស្ត្រី​មិនមែន​ជា​មាតា​ ​សម្លាប់​បុរស​មិនមែន​ជា​បិតា​ ​សម្លាប់​បុគ្គល​មិនមែន​ជា​ព្រះ​អរិយៈ​ ​បុគ្គល​នោះ​ ​ត្រូវ​អនន្តរិយ​កម្ម​ ​ព្រោះ​ការ​សម្លាប់​នោះ​(​១​)​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​
​[​៤០១​]​ ​បុគ្គល​សម្លាប់​ស្ត្រី​ដែល​ជា​មាតា​ពិត​ ​សម្លាប់​បុរស​ដែល​ជា​បិតា​ពិត​ ​លុះ​សម្លាប់​មាតាបិតា​ហើយ​ ​ក៏​មិន​ត្រូវ​អនន្តរិយ​កម្ម​ ​ព្រោះ​ការ​សម្លាប់​នោះ​(​២​)​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​
​[​៤០២​]​ ​ភិក្ខុ​មិនបាន​ចោទ​ ​មិនបាន​រំលឹក​ ​ហើយ​ធ្វើ​កម្ម​ដល់​បុគ្គល​ដែល​មាននៅ​ក្នុង​ទី​កំបាំងមុខ​ ​កម្ម​ដែល​ភិក្ខុ​ធ្វើ​នោះ​ ​ឈ្មោះថា​ ​ធ្វើ​ប្រពៃ​ហើយ​ ​ទាំង​ការ​ក​សង្ឃ​ ​ក៏​មិន​ត្រូវអាបត្តិ​(​៣​)​ ​ប្រស្នា​នេះ​ ​ពួក​លោកអ្នក​ឈ្លាសវៃ​ ​បាន​គិត​មក​ហើយ​។​

​(​១​)​ ​អដ្ឋកថា​ ​បុគ្គល​នោះ​ ​គឺជា​មាតា​ ​និង​បិតា​ពិត​ ​គ្រាន់តែ​មាតា​ក្លាយ​ភេទ​ជា​បិតា​ ​បិតា​ក្លាយ​ភេទ​ជា​មាតា​វិញ​ ​សម្លាប់​បុគ្គល​មិនមែន​ជា​ព្រះ​អរិយៈ​នោះ​ ​គឺ​សម្លាប់​មាតា​ ​និង​បិតា​។​ ​(​២​)​ ​សំដៅយក​កូន​ជា​មនុស្ស​ ​មាតា​ ​និង​បិតា​ជា​សត្វតិរច្ឆាន​ ​បើ​សម្លាប់​មាតា​ ​និង​បិតា​ជា​សត្វតិរច្ឆាន​យ៉ាងនេះ​ ​មិន​ត្រូវ​អនន្តរិយ​កម្ម​ទេ​។​ ​(​៣​)​ ​សំដៅយក​ ​ទូ​តេន​ ​ឧបសម្បទា​ ​ដែល​ព្រះអង្គ​ ​ទ្រង់​អនុញ្ញាត​ឲ្យ​នាង​អឌ្ឍ​កាសី​គណិកា​ ​ព្រោះ​នាង​នោះ​ចង់​មក​បួស​ក្នុង​សំណាក់​ព្រះអង្គ​ ​តែម​ក​មិន​រួច​ ​ព្រោះ​ពួក​បុរស​ ​ចាំ​ស្កាត់​ពាក់កណ្តាល​ផ្លូវ​ ​បាន​ជា​ព្រះអង្គ​ ​ទ្រង់​អនុញ្ញាត​ឲ្យ​ឧបសម្បទា​ដោយ​ទូត​បាន​។​
ថយ | ទំព័រទី ៤០៨ | បន្ទាប់
ID: 636804174984457144
ទៅកាន់ទំព័រ៖