ព្រះត្រៃបិដក ភាគ ១៣
អាបត្តិ១ បញ្ឈប់បាតិមោក្ខ១ បរិវាស១ មានត្ត១ ភិក្ខុកំពុងនៅបរិវាស១ ភិក្ខុនៅខាងក្នុង ត្រូវអាបត្តិ១ ភិក្ខុត្រូវអាបត្តិខាងក្នុងសីមា១ ភិក្ខុត្រូវអាបត្តិដោយអាការ៣ដទៃទៀត១ ភិក្ខុចេញចាកអាបត្តិដោយអាការ៣ដទៃទៀត១ ការឲ្យអមូឡ្ហវិន័យ២យ៉ាង១ សង្ឃធ្វើតជ្ជនីយកម្ម១ និយស្សកម្ម១ បព្វាជនីយកម្ម១ បដិសារណីយកម្ម១ សង្ឃធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ១ ព្រោះមិនសំដែងអាបត្តិ១ ព្រោះមិនលះបង់ទិដ្ឋិអាក្រក់១ សង្ឃលៃលកដើម្បីសេចក្តីមាំមួន១ សង្ឃគប្បីធ្វើកម្មដល់ភិក្ខុ១ អធិសីល១ ល្បែង១ ភិក្ខុមានមារយាទមិនមានសណ្តាប់ធ្នាប់១ ការបៀតបៀន១ មិច្ឆាជីវៈ១ ភិក្ខុត្រូវអាបត្តិហើយ នៅតែឲ្យឧបសម្បទា១ ភិក្ខុត្រូវអាបត្តិប្រហែលនឹងអាបត្តិមុននោះ១ ភិក្ខុតិះដៀលព្រះរតនត្រ័យ១ ហាមឧបោសថ១ ហាមបវារណា១ សង្ឃសម្មតិ១ ភិក្ខុល្ងង់ មិនគប្បីស្តីរកសង្ឃ១ សង្ឃមិនត្រូវដំកល់ភិក្ខុល្ងង់ទុកក្នុងដំណែងផ្សេងណាមួយ១ មិនត្រូវឲ្យនិស្ស័យ១
ID: 636803454772033350
ទៅកាន់ទំព័រ៖