ព្រះត្រៃបិដក ភាគ ១៣
ឧបសម្បន្ន គឺបានឡើងជាភិក្ខុ មួយរូបទៀត ជាអនុបសម្បន្ន(១) គឺនៅជាសាមណេរ ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។
[៤១៨] សំពត់ដែលភិក្ខុមិនបានធ្វើកប្បពិន្ទុ ទាំងមិនបានជ្រលក់ដោយគ្រឿងជ្រលក់ ភិក្ខុស្លៀកពាក់សំពត់នោះហើយ ដើរទៅដោយគួរតាមប្រាថ្នា ភិក្ខុនោះមិនត្រូវអាបត្តិ(២) ទាំងធម៌នោះសោត ក៏ព្រះសុគត ទ្រង់សំដែងហើយ ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។
[៤១៩] ឧបសម្បន្ន១ មិនបានឲ្យ ឧបសម្បន្ន១ មិនបានទទួល ព្រោះហេតុនោះ ការទទួលមិនមានទេ តែឧបសម្បន្ននោះ ត្រូវគរុកាបត្តិ(៣) មិនមែនជាលហុកាបត្តិ កាលដែល
(១) អដ្ឋកថា ថា សាមណេរមានឫទ្ធិ ហោះទៅឯអាកាស ឬមុជជ្រែក ទៅអង្គុយក្នុងផែនដីសូម្បីប៉ុនចុងចំរៀកសក់ ក៏មិនឡើងឧបសម្បទាជាភិក្ខុឡើយ ម្យ៉ាងទៀត ចំណែកខាងសង្ឃ បើឋិតនៅឯអាកាស ក៏កម្មនោះ កម្រើកដែរ។ (២) ភិក្ខុដែលចោរដណ្តើមយកចីវរ ទុកជាស្លៀកពាក់សំពត់យ៉ាងនោះ ក៏មិនត្រូវអាបត្តិ។ (៣) ភិក្ខុនីជាអ្នកបញ្ជូន ក៏មិនឲ្យ ភិក្ខុនីដែលត្រូវគេបញ្ជូន ក៏មិនបានទទួលអំពីដៃភិក្ខុនីដែលជាអ្នកបញ្ជូននោះ តែភិក្ខុនីជាអ្នកបញ្ជូន ត្រូវអាបត្តិសង្ឃាទិសេស ក្នុងពេលដែលភិក្ខុនីត្រូវគេបញ្ជូនថាទទួលបិណ្ឌបាតអំពីដៃបុរស ដែលមានសេចក្តីត្រេកអរ តាមពិតនោះ គឺត្រូវក្នុងពេលដែលភិក្ខុនីត្រូវគេបញ្ជូនបរិភោគរួចជាស្រេច។ មានពិស្តារក្នុងភិក្ខុនីវិភង្គ បច្ចេកភាគទី៥ ត្រង់សង្ឃាទិសេសសិក្ខាបទទី៦ ទំព័រ ៦៤ អដ្ឋកថា ក៏មានដូចគ្នា។
ID: 636804178597673809
ទៅកាន់ទំព័រ៖