ព្រះត្រៃបិដក ភាគ ១៣
ឧទ្ទាន គឺបញ្ជីរឿងនៃសេទមោចនគាថានោះដូច្នេះ
[៤២២] និយាយអំពីមិនមានសំវាស១ គរុភណ្ឌ៥ ដែលភិក្ខុលះមិនបាន១ អវន្ទិយបុគ្គល១០ពួក១ ភិក្ខុដែលសង្ឃមិនបានលើកវត្ត១ បុគ្គលដែលចូលទៅសាកសួរធម៌១ អវយវៈត្រឹមដងកាំបិតទៅលើ១ ភិក្ខុធ្វើកុដិ ដោយការសូមគ្រឿងឧបករណ៍គេមកដោយខ្លួនឯង មាន២ប្រស្នា១ ភិក្ខុនីប្រព្រឹត្តប្រយោគ មិនប្រកបដោយកាយ ត្រូវគរុកាបត្តិ១ ភិក្ខុមិនធ្វើបាបប្រកបដោយកាយ ដែលសង្ឃត្រូវឲ្យវិនាសដោយល្អ១ ភិក្ខុមិនចរចា១ សិក្ខាដែលព្រះអង្គទ្រង់សំដែង១ ភិក្ខុនីពីររូប បានឧបសម្បទាជាមួយគ្នា១ ជន គឺភិក្ខុ៤រូប បបួលគ្នាទៅលួចគរុភណ្ឌ១ ស្រីនៅក្នុង ភិក្ខុនៅក្រៅ១ ភិក្ខុទទួលប្រេងជាដើម១ ភិក្ខុត្រូវអាបត្តិនិស្សគ្គិយៈ និងបាចិត្តិយៈ ក្នុងខណៈជាមួយ១ ភិក្ខុ២០រូប មកប្រជុំគ្នា១ ភិក្ខុត្រូវគរុកាបត្តិ ដោយគ្រាន់តែឈានជំហាន១ ភិក្ខុស្លៀកស្បង់ជាដើម១ ឧបសម្បទាមិនមានញត្តិជាដើម១ បុគ្គលសម្លាប់មាតាបិតា តែមិនត្រូវអនន្តរិយកម្ម១ ភិក្ខុមិនបានចោទ១ ភិក្ខុបានចោទ១
ID: 636804179582940163
ទៅកាន់ទំព័រ៖