ព្រះត្រៃបិដក ភាគ ១៣
[៤២៦] កម្មទាំងឡាយ វិបត្តិព្រោះអនុស្សាវនៈដូចម្តេច។ កម្មទាំងឡាយ វិបត្តិព្រោះអនុស្សាវនៈ ដោយអាការ៥ គឺសូត្រមិនចេញឈ្មោះវត្ថុ១ មិនចេញឈ្មោះសង្ឃ១ មិនចេញឈ្មោះបុគ្គល១ ធ្វើអនុស្សាវនវិធីឲ្យខូច១ សូត្រក្នុងកាលមិនគួរ១។ កម្មទាំងឡាយ វិបត្តិព្រោះអនុស្សាវនៈ ដោយអាការ៥នេះឯង។
[៤២៧] កម្មទាំងឡាយវិបត្តិព្រោះសីមាដូចម្តេច។ កម្មទាំងឡាយវិបត្តិព្រោះសីមា ដោយអាការ១១ គឺសន្មតសីមាតូចពេក១ សន្មតសីមាធំពេក១ សន្មតសីមាមាននិមិត្តមិនតគ្នា១ សន្មតសីមាយកស្រមោលជានិមិត្ត១ សន្មតសីមាមិនមានអ្វីជានិមិត្ត១ ឈរខាងក្រៅសីមាសន្មតសីមា១ សន្មតសីមាក្នុងស្ទឹង១ សន្មតសីមាក្នុងសមុទ្រ១ សន្មតសីមាក្នុងជាតស្រះ១ ទំលាយសីមាដោយសីមា១ គ្របសីមាដោយសីមា១។ កម្មទាំងឡាយ វិបត្តិព្រោះសីមា ដោយអាការ១១នេះឯង។
[៤២៨] កម្មទាំងឡាយវិបត្តិព្រោះបរិសទ្យដូចម្តេច។ កម្មទាំងឡាយវិបត្តិព្រោះបរិសទ្យ ដោយអាការ១២ គឺកម្មដែលសង្ឃធ្វើដោយ
ID: 636804181019832348
ទៅកាន់ទំព័រ៖