ព្រះត្រៃបិដក ភាគ ១៣

ឲ្យ​ទទួល​ឧបសម្បទា​ ​កម្ម​នេះ​ចាត់ជា​វត្ថុ​វិបត្តិ​ ​ជា​អធម្មកម្ម​។​ ​សង្ឃ​ញុំាង​លោហិតុប្បាទ​ក​បុគ្គល​ ​(​អ្នកធ្វើ​ព្រះ​លោហិត​ព្រះពុទ្ធ​ ​ឲ្យ​ពុរពង​ឡើង​)​ ​ឲ្យ​ទទួល​ឧបសម្បទា​ ​កម្ម​នេះ​ចាត់ជា​វត្ថុ​វិបត្តិ​ ​ជា​អធម្មកម្ម​។​ ​សង្ឃ​ញុំាង​ឧភតោព្យញ្ជនក​បុគ្គល​ ​ឲ្យ​ទទួល​ឧបសម្បទា​ ​កម្ម​នេះ​ចាត់ជា​វត្ថុ​វិបត្តិ​ ​ជា​អធម្មកម្ម​។​ ​សង្ឃ​ញុំាង​បុគ្គល​មាន​ឆ្នាំ​ថយ​ពី២០​ ​ឲ្យ​ទទួល​ឧបសម្បទា​ ​កម្ម​នេះ​ចាត់ជា​វត្ថុ​វិបត្តិ​ ​ជា​អធម្មកម្ម​។​ ​កម្ម​ទាំងឡាយ​ ​វិបត្តិ​ព្រោះ​វត្ថុ​ ​យ៉ាងនេះ​ឯង​។​
 [​៤៣២​]​ ​កម្ម​ ​វិបត្តិ​ព្រោះ​ញត្តិ​ដូចម្តេច​។​ ​កម្ម​ ​ដែល​វិបត្តិ​ព្រោះ​ញត្តិ​ ​ដោយ​អាការ៥​ ​គឺ​ភិក្ខុ​សូត្រ​មិន​ចេញឈ្មោះ​វត្ថុ១​ ​មិន​ចេញឈ្មោះ​សង្ឃ១​ ​មិន​ចេញឈ្មោះ​បុគ្គល១​ ​មិន​តាំង​ញត្តិ១​ ​ឬ​តាំង​ញត្តិ​ក្រោយ​(​កម្មវាចា​)​១​។​ ​កម្ម​ ​វិបត្តិ​ព្រោះ​ញត្តិ​ ​ដោយ​អាការ៥នេះឯង​។​
 [​៤៣៣​]​ ​កម្ម​វិបត្តិ​ព្រោះ​អនុ​ស្សា​វនៈ​ដូចម្តេច​។​ ​កម្ម​វិបត្តិ​ព្រោះ​អនុ​ស្សា​វនៈ​ ​ដោយ​អាការ៥​ ​គឺ​ភិក្ខុ​សូត្រ​មិន​ចេញឈ្មោះ​វត្ថុ១​ ​មិន​ចេញឈ្មោះ​សង្ឃ១​ ​មិន​ចេញឈ្មោះ​បុគ្គល១​ ​ធ្វើ​អនុ​ស្សា​វន​វិធី​ឲ្យ​ខូច១​ ​ឬ​សូត្រ​ក្នុង​កាលមិនគួរ១​។​ ​កម្ម​ទាំងឡាយ​ ​វិបត្តិ​ព្រោះ​អនុ​ស្សា​វនៈ​ ​ដោយ​អាការ៥នេះឯង​។​
ថយ | ទំព័រទី ៤២៤ | បន្ទាប់
ID: 636804182288534914
ទៅកាន់ទំព័រ៖