ព្រះត្រៃបិដក ភាគ ១៣

ដែល​គួរ​ដល់​ឆន្ទៈ​ ​មិនបាន​នាំមក​ ​ទាំង​ពួក​ភិក្ខុ​ដែល​នៅក្នុង​ទី​ចំពោះមុខ​ ​ក៏​ឃាត់​ហាម១​ ​កម្ម​ដែល​សង្ឃ​ធ្វើ​ដោយ​ចតុ​វគ្គ​ ​ភិក្ខុ​ទាំងឡាយ​ ​មាន​ចំនួន​ប៉ុន្មាន​រូប​ ​ដែល​គួរ​ដល់​កម្ម​ ​ភិក្ខុ​ទាំងនោះ​ ​បាន​មក​ហើយ​ ​ទាំង​ឆន្ទៈ​របស់​ភិក្ខុ​ដែល​គួរ​ដល់​ឆន្ទៈ​ ​ក៏បាន​នាំមក​ហើយ​ ​តែ​ពួក​ភិក្ខុ​ដែល​នៅក្នុង​ទី​ចំពោះមុខ​ ​ក៏​ឃាត់​ហាម១​ ​កម្ម​ដែល​សង្ឃ​ធ្វើ​ដោយ​បញ្ច​វគ្គ​។​បេ​។​ ​កម្ម​ដែល​សង្ឃ​ធ្វើ​ដោយ​ទស​វគ្គ​។​បេ​។​ ​កម្ម​ដែល​សង្ឃ​ធ្វើ​ដោយ​វី​សតិ​វគ្គ​ ​ភិក្ខុ​មាន​ចំនួន​ប៉ុន្មាន​រូប​ ​ដែល​គួរ​ដល់​កម្ម​ ​ភិក្ខុ​ទាំងនោះ​ ​មិនបាន​មក​ ​ទាំង​ឆន្ទៈ​របស់​ភិក្ខុ​ដែល​គួរ​ដល់​ឆន្ទៈ​ ​ក៏​មិនបាន​នាំមក​ ​ពួក​ភិក្ខុ​ដែល​នៅក្នុង​ទី​ចំពោះមុខ​ ​ក៏​ឃាត់​ហាម១​ ​កម្ម​ដែល​សង្ឃ​ធ្វើ​ដោយ​វី​សតិ​វគ្គ​ ​ភិក្ខុ​មាន​ចំនួន​ប៉ុន្មាន​រូប​ ​ដែល​គួរ​ដល់​កម្ម​ ​ភិក្ខុ​ទាំងនោះ​ ​ក៏បាន​មក​ហើយ​ ​តែ​ឆន្ទៈ​របស់​ភិក្ខុ​ដែល​គួរ​ដល់​ឆន្ទៈ​ ​ក៏​មិនបាន​នាំមក​ ​ពួក​ភិក្ខុ​ដែល​នៅក្នុង​ទី​ចំពោះមុខ​ ​ក៏​ឃាត់​ហាម១​ ​កម្ម​ដែល​សង្ឃ​ធ្វើ​ដោយ​វី​សតិ​វគ្គ​ ​ភិក្ខុ​មាន​ចំនួន​ប៉ុន្មាន​រូប​ ​ដែល​គួរ​ដល់​កម្ម​ ​ភិក្ខុ​ទាំងនោះ​ ​បាន​មក​ហើយ​ ​ទាំង​ឆន្ទៈ​របស់​ភិក្ខុ​ដែល​គួរ​ដល់​ឆន្ទៈ​ ​ក៏បាន​នាំមក​ហើយ​ ​តែ​ពួក​ភិក្ខុ​ដែល​នៅក្នុង​ទី​ចំពោះមុខ​ ​ក៏​ឃាត់​ហាម១​។​ ​កម្ម​ទាំងឡាយ​ ​វិបត្តិ​ព្រោះ​បរិសទ្យ​ ​ដោយ​អាការ១២នេះឯង​។​
 [​៤៣៦​]​ ​អបលោកនកម្ម​ ​ដល់​នូវ​ឋានៈ​ប៉ុន្មាន​ ​ញត្តិកម្ម​ដល់​នូវ​ឋានៈ​ប៉ុន្មាន​ ​ញត្តិទុតិយកម្ម​ ​ដល់​នូវ​ឋានៈ​ប៉ុន្មាន​ ​ញត្តិ​ចតុត្ថកម្ម​ ​ដល់​នូវ​ឋានៈ​ប៉ុន្មាន​។​ ​
ថយ | ទំព័រទី ៤២៦ | បន្ទាប់
ID: 636804182997565468
ទៅកាន់ទំព័រ៖