ព្រះត្រៃបិដក ភាគ ១៣

គឺ​ការសង្កត់សង្កិន​ ​ដោយ​ទាញ​មក​ដាក់​ក្នុង​មូលា​បត្តិ១​ ​សម​នុ​ភា​សន​កម្ម១​ ​ជា​គំរប់៧នឹង​កម្ម​លក្ខណៈ​។​ ​ញត្តិ​ចតុត្ថកម្ម​ ​ដល់​នូវ​ឋានៈ​ទាំង៧នេះឯង​។​
 [​៤៤១​]​ ​កម្ម​ដែល​សង្ឃ​ធ្វើ​ដោយ​ចតុ​វគ្គ​ ​បាន​ដល់​ភិក្ខុ៤រូប​ ​ជា​បកត​ត្ត​ ​ដែល​គួរ​ដល់​កម្ម​ ​ភិក្ខុ​ជា​បកត​ត្ត​ដ៏​សេស​គួរ​ដល់​ឆន្ទៈ​ ​បើ​សង្ឃ​ធ្វើ​កម្ម​ដល់​ភិក្ខុ​ណា​ ​ភិក្ខុ​នោះ​ជា​អ្នក​មិន​គួរ​ដល់​កម្ម​ ​ទាំង​ជា​អ្នក​មិន​គួរ​ដល់​ឆន្ទៈ​ ​តែ​ជា​អ្នក​គួរ​ដល់​កម្ម​ ​(​ដែល​សង្ឃ​ធ្វើ​នោះ​)​។​ ​កម្ម​ដែល​សង្ឃ​ធ្វើ​ដោយ​បញ្ច​វគ្គ​។​បេ​។​ ​កម្ម​ដែល​សង្ឃ​ធ្វើ​ដោយ​ទស​វគ្គ​។​បេ​។​ ​កម្ម​ដែល​សង្ឃ​ធ្វើ​ដោយ​វី​សតិ​វគ្គ​ ​បាន​ដល់​ភិក្ខុ២០រូប​ ​ជា​បកត​ត្ត​ ​ដែល​គួរ​ដល់​កម្ម​ ​ភិក្ខុ​ជា​បកត​ត្ត​ដ៏​សេស​ ​ជា​អ្នក​គួរ​ដល់​ឆន្ទៈ​ ​បើ​សង្ឃ​ធ្វើ​កម្ម​ដល់​ភិក្ខុ​ណា​ ​ភិក្ខុ​នោះ​ជា​អ្នក​មិន​គួរ​ដល់​កម្ម​ ​ទាំង​ជា​អ្នក​មិន​គួរ​ដល់​ឆន្ទៈ​ ​តែថា​ជា​អ្នក​គួរ​ដល់​កម្ម​ ​(​ដែល​សង្ឃ​ធ្វើ​នោះ​)​។​ ​

​ចប់​ ​កម្ម​វគ្គ​ ​ជាបឋម​។​


 [​៤៤២​]​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​ ​គឺ​បញ្ញត្ត​ដើម្បី​សេចក្តីល្អ​ដល់​សង្ឃ១​ ​ដើម្បី​សេចក្តី​សប្បាយ​ដល់​សង្ឃ១​។​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​នេះឯង​។​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​ ​
ថយ | ទំព័រទី ៤២៨ | បន្ទាប់
ID: 636804183870845417
ទៅកាន់ទំព័រ៖