ព្រះត្រៃបិដក ភាគ ១៣

គឺ​បញ្ញត្ត​ដើម្បី​សង្កត់សង្កិន​ពួក​បុគ្គល​ ​ដែល​មិន​មាន​អៀនខ្មាស១​ ​និង​ដើម្បី​នៅ​សប្បាយ​ដល់​ពួក​ភិក្ខុ​អ្នកមានសីល​ជាទីស្រឡាញ់១​។​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​នេះឯង​។​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​ ​គឺ​បញ្ញត្ត​ដើម្បី​រារាំង​អាសវៈ​ទាំងឡាយ​ក្នុង​បច្ចុប្បន្ន១​ ​ដើម្បី​ឃាត់​ហាម​អាវ​សៈ​ទាំងឡាយ​ ​ក្នុង​បរលោក១​។​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​នេះឯង​។​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​ ​គឺ​បញ្ញត្ត​ដើម្បី​រារាំង​នូវ​ពៀរ​ក្នុង​បច្ចុប្បន្ន១​ ​ដើម្បី​ឃាត់​ហាម​នូវ​ពៀរ​ក្នុង​បរលោក១​។​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​នេះឯង​។​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​ ​គឺ​បញ្ញត្ត​ដើម្បី​រារាំង​ទោស​ក្នុង​បច្ចុប្បន្ន១​ ​ដើម្បី​ឃាត់​ហាម​ទោស​ ​ក្នុង​បរលោក១​។​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​នេះឯង​។​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​
ថយ | ទំព័រទី ៤២៩ | បន្ទាប់
ID: 636804184200344263
ទៅកាន់ទំព័រ៖