ព្រះត្រៃបិដក ភាគ ១៣

 [​៤៨​]​ ​ភិក្ខុ​ត្រូវអាបត្តិ​ដោយ​វាចា​របស់​ខ្លួន​ ​ចេញ​ចាក​អាបត្តិ​ដោយ​វាចា​របស់​អ្នកដទៃ​ក៏​មាន​ ​ភិក្ខុ​ត្រូវអាបត្តិ​ដោយ​វាចា​របស់​អ្នកដទៃ​ ​ចេញ​ចាក​អាបត្តិ​ដោយ​វាចា​របស់​ខ្លួន​ក៏​មាន​ ​ត្រូវអាបត្តិ​ដោយ​វាចា​របស់​ខ្លួន​ ​ចេញ​ចាក​អាបត្តិ​ដោយ​វាចា​របស់​ខ្លួន​ក៏​មាន​ ​ត្រូវអាបត្តិ​ដោយ​វាចា​របស់​អ្នកដទៃ​ ​ចេញ​ចាក​អាបត្តិ​ដោយ​វាចា​របស់​អ្នកដទៃ​ក៏​មាន​។​ ​ភិក្ខុ​ត្រូវអាបត្តិ​ដោយ​កាយ​ ​ចេញ​ចាក​អាបត្តិ​ដោយ​វាចា​ក៏​មាន​ ​ត្រូវអាបត្តិ​ដោយ​វាចា​ ​ចេញ​ចាក​អាបត្តិ​ដោយ​កាយ​ក៏​មាន​ ​ត្រូវអាបត្តិ​ដោយ​កាយ​ ​ចេញ​ចាក​អាបត្តិ​ដោយ​កាយ​ក៏​មាន​ ​ត្រូវអាបត្តិ​ដោយ​វាចា​ ​ចេញ​ចាក​អាបត្តិ​ដោយ​វាចា​ក៏​មាន​។​ ​ភិក្ខុ​ដេកលក់​ ​ត្រូវអាបត្តិ​ ​ភ្ញាក់​ឡើង​ចេញ​ចាក​អាបត្តិ​ក៏​មាន​ ​ភ្ញាក់​ឡើង​ត្រូវអាបត្តិ​ ​ដេកលក់​ទៅវិញ​ ​ចេញ​ចាក​អាបត្តិ​ក៏​មាន​ ​ដេកលក់​ ​ត្រូវអាបត្តិ​ ​ដេកលក់​ ​ចេញ​ចាក​អាបត្តិ​ក៏​មាន​ ​ភ្ញាក់​ឡើង​ ​ត្រូវអាបត្តិ​ ​ភ្ញាក់​ឡើង​ចេញ​ចាក​អាបត្តិ​ក៏​មាន​។​ ​ភិក្ខុ​មិន​មានចិត្ត​ ​ត្រូវអាបត្តិ​ ​ប្រកបដោយ​ចិត្ត​ ​ចេញ​ចាក​អាបត្តិ​ក៏​មាន​ ​ភិក្ខុ​ប្រកបដោយ​ចិត្ត​ ​ត្រូវអាបត្តិ​ ​មិន​មានចិត្ត​ ​ចេញ​ចាក​អាបត្តិ​ក៏​មាន​ ​ភិក្ខុ​មិន​មានចិត្ត​ ​ត្រូវអាបត្តិ​ ​មិន​មានចិត្ត​ ​ចេញ​ចាក​អាបត្តិ​ក៏​មាន​ ​ភិក្ខុ​ប្រកបដោយ​ចិត្ត​ ​ត្រូវអាបត្តិ​ ​ប្រកបដោយ​ចិត្ត​ ​ចេញ​ចាក​អាបត្តិ​ក៏​មាន​។​ ​ភិក្ខុ​ត្រូវអាបត្តិ​ហើយ​សំដែង​ ​កំពុងតែ​សំដែង​ ​ត្រូវអាបត្តិ​ទៀត​ក៏​មាន​ ​ភិក្ខុ​ត្រូវអាបត្តិ​ហើយ​ ​ចេញ​ចាក​អាបត្តិ​ ​កំពុង​ចេញ​ចាក​អាបត្តិ​ ​ត្រូវអាបត្តិ​
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 636803455342665988
ទៅកាន់ទំព័រ៖