ព្រះត្រៃបិដក ភាគ ១៣
គឺបញ្ញត្តដើម្បីញុំាងព្រះសទ្ធម្មឲ្យឋិតថេរ១ ដើម្បីអនុគ្រោះដល់ព្រះវិន័យ១។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការនេះឯង។
ចប់ អត្ថវសវគ្គ ជាគំរប់២។
[៤៤៣] ព្រះតថាគត ទ្រង់បញ្ញត្តបាតិមោក្ខ ដល់ពួកសាវ័ក ព្រោះអាស្រ័យអំណាចប្រយោជន៍២ប្រការ។បេ។ ព្រះតថាគត ទ្រង់បញ្ញត្តបាតិមោក្ខុទ្ទេស បញ្ញត្តនូវការបញ្ឈប់បាតិមោក្ខ បញ្ញត្តបវារណា បញ្ញត្តនូវការបញ្ឈប់បវារណា បញ្ញត្តតជ្ជនីយកម្ម បញ្ញត្តនិយស្សកម្ម បញ្ញត្តបព្វាជនីយកម្ម បញ្ញត្តបដិសារណីយកម្ម បញ្ញត្តឧក្ខេបនីយកម្ម បញ្ញត្តការឲ្យបរិវាស បញ្ញត្តមូលាយប្បដិកស្សនៈ គឺការទាញភិក្ខុមកដាក់ក្នុងមូលាបត្តិ បញ្ញត្តការឲ្យមានត្ត បញ្ញត្តអព្ភាន បញ្ញត្តឱសារណីយកម្ម បញ្ញត្តនិស្សារណីយកម្ម បញ្ញត្តឧបសម្បទា បញ្ញត្តអបលោកនកម្ម បញ្ញត្តញត្តិកម្ម បញ្ញត្តញត្តិទុតិយកម្ម បញ្ញត្តញត្តិចតុត្ថកម្ម។
ចប់ បញ្ញត្តវគ្គ ជាគំរប់៣។
[៤៤៤] កាលសិក្ខាបទដែលអ្នកណាមួយ មិនទាន់បានបញ្ញត្តទុក ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទឡើង សិក្ខាបទដែលព្រះអង្គបញ្ញត្តហើយ ទ្រង់បញ្ញត្តថែមទៀត ទ្រង់បញ្ញត្តសម្មុខាវិន័យ បញ្ញត្តសតិវិន័យ បញ្ញត្ត
ID: 636804184894193949
ទៅកាន់ទំព័រ៖