ព្រះត្រៃបិដក ភាគ ១៣

ដើម្បី​ផ្តាច់ផ្តិល​នូវ​បក្ខពួក​នៃ​បុគ្គល​មាន​សេចក្តី​ប្រាថ្នា​ដ៏​លាមក១​។​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​តិណ​វត្ថា​រកៈ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​នេះឯង​។​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​តិណ​វត្ថា​រកៈ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​ ​គឺ​បញ្ញត្ត​ដើម្បី​សេចក្តី​ជ្រះថ្លា​ ​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា១​ ​ដើម្បី​ញុំាង​ជន​ ​ដែល​ជ្រះថ្លា​ស្រាប់ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង១​។​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​តិណ​វត្ថា​រកៈ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​នេះឯង​។​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​តិណ​វត្ថា​រកៈ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​ ​គឺ​បញ្ញ​ត្ត​ដើម្បី​ញុំាង​ព្រះ​សទ្ធម្ម​ឲ្យ​ឋិតថេរ១​ ​ដើម្បី​អនុគ្រោះ​ដល់​ព្រះ​វិន័យ១​។​ ​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​តិណ​វត្ថា​រកៈ​ ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍២ប្រការ​នេះឯង​។​

​ចប់​ ​បញ្ច​ត្ត​វគ្គ​ ​ជា​គំរប់៤​។​


 [​៤៤៥​]​ ​សង្គហៈ​ទាំងឡាយ៩​ ​គឺ​វត្ថុ​សង្គហៈ១​ ​វិបត្តិ​សង្គហៈ១​ ​អាបត្តិ​សង្គហៈ១​ ​និទាន​សង្គហៈ១​ ​បុគ្គល​សង្គហៈ១​ ​ខន្ធ​សង្គហៈ១​ ​សមុដ្ឋាន​សង្គហៈ១​ ​អធិករណ​សង្គហៈ១​ ​សមថ​សង្គហៈ១​។​
ថយ | ទំព័រទី ៤៣៤ | បន្ទាប់
ID: 636804185779204569
ទៅកាន់ទំព័រ៖