ព្រះត្រៃបិដក ភាគ ១៣
[៤៤៦] កាលបើអធិករណ៍កើតឡើងហើយ បើភិក្ខុទាំងពីររូប ដែលជាសត្រូវនឹងគ្នាមកដល់ សង្ឃត្រូវឲ្យលោកទាំងពីររូប (នោះ) ប្រាប់រឿងរ៉ាវ លុះឲ្យលោកទាំងពីររូបប្រាប់រឿងរ៉ាវហើយ សង្ឃត្រូវស្តាប់ពាក្យប្តេជ្ញារបស់ភិក្ខុទាំងពីរ (នោះ) លុះស្តាប់ពាក្យប្តេជ្ញារបស់ពួកភិក្ខុទាំងពីររូប (នោះ) ហើយ សង្ឃត្រូវប្រាប់លោកទាំងពីររូប (នោះ) ថា កាលបើអធិករណ៍នេះ យើងបានរម្ងាប់រួចហើយ លោកទាំងពីររូប នឹងត្រេកអរ (ឬទេ) បើភិក្ខុទាំងពីររូបពោលថា យើងទាំងពីររូបនឹងទទួលត្រេកអរ សង្ឃត្រូវទទួលអធិករណ៍នោះចុះ។ បើបរិសទ្យជាពួក ក្រាស់ដោយអលជ្ជី សង្ឃត្រូវរម្ងាប់អធិករណ៍នោះ ដោយឧព្វាហិកា គឺត្រូវអបលោក ហើយសឹមសន្មត ឬសន្មតដោយទុតិយកម្មវាចា។ បើបរិសទ្យជាពួក ក្រាស់ដោយល្ងង់ សង្ឃត្រូវស្វែងរកវិន័យធរ។ អធិករណ៍នោះ តែងរម្ងាប់ដោយធម៌ណា ដោយវិន័យណា ដោយពាក្យប្រៀនប្រដៅ របស់ព្រះសាស្តាណា សង្ឃត្រូវរម្ងាប់អធិករណ៍នោះ តាមទំនងនោះចុះ។
[៤៤៧] ភិក្ខុត្រូវស្គាល់វត្ថុ ត្រូវស្គាល់គោត្រ ត្រូវស្គាល់នាម ត្រូវស្គាល់អាបត្តិ។ ត្រង់ពាក្យថា មេថុនធម្ម បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា បារាជិក បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា អទិន្នាទាន បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា បារាជិក បានដល់នាម
ID: 636804186212609358
ទៅកាន់ទំព័រ៖