ព្រះត្រៃបិដក ភាគ ១៣
ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា ភិក្ខុអាស្រ័យនូវគ្រឿងអាងបន្តិចបន្តួចនៃអធិករណ៍ ជាចំណែកដទៃ ឲ្យជាលេស ហើយចោទភិក្ខុផងគ្នា ដោយអាបត្តិបារាជិក បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា ភិក្ខុបំបែកសង្ឃ សង្ឃបានសូត្រសមនុភាសនវិធី ជាគំរប់៣ដងហើយ នៅតែមិនលះបង់ (ទិដ្ឋិអាក្រក់នោះ)ចេញ បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា ពួកភិក្ខុជាអ្នកប្រព្រឹត្តតាមភិក្ខុអ្នកបំបែកសង្ឃ សង្ឃបានសូត្រសមនុភាសនវិធី ជាគំរប់៣ដងហើយ នៅតែមិនលះបង់ (ទិដ្ឋិអាក្រក់នោះ)ចេញ បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា ភិក្ខុដែលគេប្រដៅបានដោយក្រ សង្ឃបានសូត្រសមនុភាសនវិធី ជាគំរប់៣ដងហើយ នៅតែមិនលះបង់ (ទិដ្ឋិអាក្រក់នោះ)ចេញ បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង។ ត្រង់ពាក្យថា ភិក្ខុអ្នកទ្រុស្តត្រកូល សង្ឃបានសូត្រសមនុភាសនវិធី ជាគំរប់៣ដងហើយ នៅតែមិនលះបង់ (ទិដ្ឋិអាក្រក់នោះ)ចេញ បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា សង្ឃាទិសេស បានដល់នាមផង អាបត្តិផង
ID: 636804186797952838
ទៅកាន់ទំព័រ៖