ព្រះត្រៃបិដក ភាគ ១៣
។បេ។ ត្រង់ពាក្យថា ភិក្ខុអាស្រ័យសេចក្តីមិនអើពើ បន្ទោបង់ឧច្ចារៈក្តី បស្សាវៈក្តី ស្តោះទឹកមាត់ក្តី ក្នុងទឹក បានដល់វត្ថុផង គោត្រផង។ ត្រង់ពាក្យថា ទុក្កដ បានដល់នាមផង អាបត្តិផង។
ចប់ នវសង្គហវគ្គ ជាគំរប់៥។
ឧទ្ទាន គឺបញ្ជីរឿងនៃបញ្ចវគ្គនោះដូច្នេះ
[៤៤៨] (និយាយពីកម្ម៤យ៉ាង) គឺអបលោកនកម្ម១ ញត្តិកម្ម១ ញត្តិទុតិយកម្ម១ ញត្តិចតុត្ថកម្ម១ (និងវិបត្តិ៥យ៉ាង) គឺវត្ថុវិបត្តិ១ ញត្តិវិបត្តិ១ អនុស្សាវនវិបត្តិ១ សីមាវិបត្តិ១ បរិសវិបត្តិ១ (ឯវត្ថុវិបត្តិនោះ) គឺសង្ឃត្រូវធ្វើកម្មក្នុងទីចំពោះមុខ បែរជាធ្វើក្នុងទីកំបាំងមុខវិញ សង្ឃគួរសាកសួរ បែរជាមិនសាកសួរវិញ សង្ឃគួរធ្វើកម្មតាមប្តេជ្ញា បែរជាធ្វើមិនតាមពាក្យប្តេជ្ញាវិញ សង្ឃធ្វើកម្មដល់ភិក្ខុដែលគួរដល់សតិវិន័យ (ជាដើមញត្តិវិបត្តិនោះ) គឺសូត្រញត្តិមិនចេញឈ្មោះវត្ថុ១ មិនចេញឈ្មោះសង្ឃ១ មិនចេញឈ្មោះបុគ្គល១ មិនតាំងញត្តិ១ ឬតាំងញត្តិក្រោយកម្មវាចា១ (អនុស្សាវនវិបត្តិនោះ)
ID: 636804187140002402
ទៅកាន់ទំព័រ៖