ព្រះត្រៃបិដក ភាគ ១៣

​គឺ​សូត្រ​មិន​ចេញឈ្មោះ​វត្ថុ១​ ​មិន​ចេញឈ្មោះ​សង្ឃ១​ ​មិន​ចេញឈ្មោះ​បុគ្គល១​ ​ធ្វើ​អនុ​ស្សា​វន​វិធី​ឲ្យ​ខូច១​ ​សូត្រ​ក្នុង​កាលមិនគួរ១​ ​(​សីមា​វិបត្តិ​នោះ​)​ ​គឺ​សីមា​តូច​ពេក១​ ​សីមា​ធំ​ពេក១​ ​សីមា​មាន​និមិត្ត​មិន​តគ្នា១​ ​យក​ស្រមោល​ជា​និមិត្ត១​ ​សីមា​មិន​មាន​អ្វី​ជា​និមិត្ត១​ ​ឈរខាង​ក្រៅ​សីមា​សន្មត១​ ​សន្មត​សីមា​ក្នុង​ស្ទឹង១​ ​សន្មត​សីមា​ក្នុង​សមុទ្រ១​ ​សន្មត​សីមា​ក្នុង​ជាតស្រះ១​ ​ទំ​លាយ​សីមា​ ​ដោយ​សីមា១​ ​គ្រប​សីមា​ដោយ​សីមា១​ ​(​បរិ​សវិ​បត្តិ​នោះ​)​ ​គឺ​កម្ម​ដែល​សង្ឃ​ធ្វើ​ដោយ​ចតុ​វគ្គ​ក្តី​ ​បញ្ច​វគ្គ​ក្តី​ ​ទស​វគ្គ​ក្តី​ ​វី​សតិ​វគ្គ​ក្តី​ ​ភិក្ខុ​ទាំងឡាយ​ ​ជា​អ្នក​គួរ​ដល់​កម្ម​ ​មិនបាន​មក​ ​ទាំង​មិនបាន​នាំ​ឆន្ទៈ​មក១​ ​ភិក្ខុ​ទាំងឡាយ​ជា​អ្នក​គួរ​ដល់​កម្ម​ ​បាន​មក​ហើយ​ ​ទាំង​ឆន្ទៈ​របស់​ភិក្ខុ​ដែល​គួរ​ដល់​ឆន្ទៈ​ ​ក៏បាន​នាំមក​ហើយ​ ​តែថា​ជា​បុគ្គល​ដែល​គួរ​ដល់​កម្ម១​ ​អបលោកនកម្ម​ ​ដល់​នូវ​ឋានៈ៥​ ​ញត្តិកម្ម​ ​ដល់​នូវ​ឋានៈ៩​ ​ញត្តិទុតិយកម្ម​ ​ដល់​នូវ​ឋានៈ៧​ ​ញត្តិ​ចតុត្ថកម្ម​ ​ដល់​នូវ​ឋានៈ៧​ ​ទ្រង់​បញ្ញត្ត​ដើម្បី​សេចក្តីល្អ​ដល់​សង្ឃ​ ​ដើម្បី​សេចក្តី​សប្បាយ​ដល់​សង្ឃ​ ​ដើម្បី​សង្កត់សង្កិន​បុគ្គល​ដែល​ឥត​ខ្មាស​ ​
ថយ | ទំព័រទី ៤៣៩ | បន្ទាប់
ID: 636804187484602112
ទៅកាន់ទំព័រ៖