ព្រះត្រៃបិដក ភាគ ១៣
ទៀតក៏មាន។ ភិក្ខុត្រូវអាបត្តិដោយកម្ម ចេញចាកអាបត្តិដោយមិនមែនកម្មក៏មាន ភិក្ខុត្រូវអាបត្តិដោយមិនមែនកម្ម ចេញចាកអាបត្តិ ដោយកម្មក៏មាន ភិក្ខុត្រូវអាបត្តិដោយកម្ម ចេញចាកអាបត្តិដោយកម្មក៏មាន ភិក្ខុត្រូវអាបត្តិដោយមិនមែនកម្ម ចេញចាកអាបត្តិដោយមិនមែនកម្មក៏មាន។
[៤៩] អនរិយវោហារ (វោហារមិនប្រសើរ) មាន៤គឺ ការពោលថា បានឃើញក្នុងហេតុដែលខ្លួនមិនបានឃើញ១ ការពោលថា បានឮក្នុងហេតុដែលខ្លួនមិនបានឮ១ ការពោលថា បានពាល់ត្រូវ ក្នុងហេតុដែលខ្លួនមិនបានពាល់ត្រូវ១ ការពោលថា ដឹងច្បាស់ ក្នុងហេតុដែលខ្លួនមិនបានដឹងច្បាស់១។ អរិយវោហារ (វោហារដ៏ប្រសើរ) មាន៤គឺ ការពោលថា មិនបានឃើញ ក្នុងហេតុដែលខ្លួនមិនបានឃើញ១ ការពោលថា មិនបានឮក្នុងហេតុដែលខ្លួនមិនបានឮ១ ការពោលថា មិនបានពាល់ត្រូវ ក្នុងហេតុដែលខ្លួនមិនបានពាល់ត្រូវ១ ការពោលថា មិនបានដឹងច្បាស់ ក្នុងហេតុដែលខ្លួនមិនបានដឹងច្បាស់១។ អនរិយវោហារមាន៤ដទៃទៀតគឺ ការពោលថា មិនបានឃើញ ក្នុងហេតុដែលខ្លួនបានឃើញ១ ការពោលថា មិនបានឮក្នុងហេតុដែលខ្លួនបានឮ១ ការពោលថា មិនបានពាល់ត្រូវ ក្នុងហេតុដែលខ្លួនពាល់ត្រូវ១ ការពោលថា មិនបានដឹងច្បាស់ ក្នុងហេតុដែលខ្លួនដឹងច្បាស់១។ អរិយវោហារមាន៤គឺ ការពោលថា
ID: 636803455663154319
ទៅកាន់ទំព័រ៖