ព្រះត្រៃបិដក ភាគ ១៣

​ដើម្បី​នៅ​សប្បាយ​ ​ដល់​ពួក​ភិក្ខុ​អ្នកមានសីល​ជាទីស្រឡាញ់​ ​ដើម្បី​រារាំង​នូវ​អាសវ​ធម៌​ ​ដើម្បី​ឃាត់​ហាម​នូវ​អាសវ​ធម៌​ ​ដើម្បី​រារាំង​ពៀរ​ ​ទោស​ ​ភ័យ​ ​អកុសលធម៌​ ​ដើម្បី​អនុគ្រោះ​ដល់​ពួក​គ្រហស្ថ​ ​ដើម្បី​ផ្តាច់ផ្តិល​នូវ​បក្ខពួក​នៃ​បុគ្គល​ ​ដែល​មាន​សេចក្តី​ប្រាថ្នា​លាមក​ ​ដើម្បី​សេចក្តី​ជ្រះថ្លា​នៃ​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ ​ដើម្បី​ធ្វើ​ជន​ដែល​ជ្រះថ្លា​ស្រាប់ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ ​ដើម្បី​ធ្វើ​ព្រះ​សទ្ធម្ម​ឲ្យ​ឋិតឋេរ​ ​ដើម្បី​អនុគ្រោះ​ដល់​ព្រះ​វិន័យ​ ​ទ្រង់​បញ្ញត្ត​បាតិមោក្ខ​ ​បា​តិ​មោក្ខុ​ទ្ទេស​ ​ការបញ្ឈប់​បាតិមោក្ខ​ ​បវារណា​ ​ការបញ្ឈប់​នូវ​បវារណា​ ​ត​ជ្ជ​នី​យក​ម្ម​ ​និ​យស្ស​កម្ម​ ​បព្វាជនីយ​កម្ម​ ​បដិ​សារ​ណី​យក​ម្ម​ ​ឧក្ខេ​បនី​យក​ម្ម​ ​ការ​ឲ្យ​បរិវាស​ ​មូលា​យ​ប្ប​ដិ​កស្ស​នៈ​ ​គឺ​ការ​ទាញ​ភិក្ខុ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ការ​ឲ្យ​មានត្ត​ ​អព្ភានកម្ម​ ​ឱ​សារណា​កម្ម​ ​និស្សារណា​កម្ម​ ​ឧបសម្បទា​កម្ម​ ​អបលោកនកម្ម​ ​ញត្តិកម្ម​ ​
ថយ | ទំព័រទី ៤៤០ | បន្ទាប់
ID: 636804187834452122
ទៅកាន់ទំព័រ៖