ព្រះត្រៃបិដក ភាគ ១៣
បរិយោសានគាថា
[៤៤៩] មហាអ្នកប្រាជ្ញមាននាមថា ទីបៈ ជាអ្នកទ្រទ្រង់សុតៈ គឺព្រះត្រៃបិដក មានប្រាជ្ញា ជាគ្រឿងពិចារណា បានសាកសួរផ្លូវនៃអាចារ្យជាន់ដើម ក្នុងបាលីបទេសនោះៗ ហើយគិតឲ្យចារិកសេចក្តីពិស្តារ និងសង្ខេបនេះ ដែលជាហេតុនាំមកឲ្យបានសេចក្តីស្រួលងាយ ដល់ពួកសិស្សានុសិស្ស ទុកក្នុងមជ្ឈិមបទេស តាមផ្លូវស្វាធ្យាយ។ វត្ថុណា ដែលបានពោលថា បរិវារៈ ដូច្នេះ វត្ថុទាំងអស់នោះ ប្រកបដោយលក្ខណៈ កាលបើព្រះសទ្ធម្មដែលព្រះពុទ្ធបញ្ញត្តនូវអត្ថដ៏សមគួរ តាមអត្ថហើយ ទ្រង់បញ្ញត្តនូវធម៌ដ៏សមគួរ តាមធម៌ហើយ តែងចោមរោមអមសាសនា ដូចសាគរដែលព័ទ្ធជុំវិញជម្ពូទ្វីប។ កាលបើកុលបុត្រមិនចេះបរិវារៈហើយ នឹងចេះវិនិច្ឆ័យធម៌អាថ៌ដូចម្តេចកើត។
ID: 636804188508100653
ទៅកាន់ទំព័រ៖