ព្រះត្រៃបិដក ភាគ ១៣

បានឃើញ​ ​ក្នុង​ហេតុ​ដែល​ខ្លួន​បានឃើញ១​ ​ការ​ពោល​ថា​ ​បានឮ​ក្នុង​ហេតុ​ដែល​ខ្លួន​បានឮ១​ ​ការ​ពោល​ថា​ ​បាន​ពាល់ត្រូវ​ ​ក្នុង​ហេតុ​ដែល​ខ្លួន​បាន​ពាល់ត្រូវ១​ ​ការ​ពោល​ថា​ ​បានដឹង​ច្បាស់​ ​ក្នុង​ហេតុ​ដែល​ខ្លួន​បានដឹង​ច្បាស់១​។​ ​បារាជិកាបត្តិ​ទាំង៤របស់​ភិក្ខុ​ ​សាធារណ៍​ទៅដល់​ពួក​ភិក្ខុនី​ផង​។​ ​បារាជិកាបត្តិ​ទាំង៤របស់​ភិក្ខុនី​ ​មិនបាន​សាធារណ៍​ទៅដល់​ពួក​ភិក្ខុ​ផង​ទេ​។​ ​បរិក្ខារ៤​ ​គឺ​បរិ​ក្ខា​ដែល​ភិក្ខុ​គួរ​រក្សា​ ​គួរ​គ្រប់គ្រង​ ​គួរ​ប្រកាន់​ថា​ជា​របស់​អាត្មាអញ​ ​គួរ​ប្រើប្រាស់​ក៏​មាន​ ​បរិក្ខារ​ដែល​ភិក្ខុ​គួរ​រក្សា​ ​គួរ​គ្រប់គ្រង​ ​មិន​គួរ​ប្រកាន់​ថា​ជា​របស់​អាត្មាអញ​ ​តែ​គួរ​ប្រើប្រាស់​ក៏​មាន​ ​បរិក្ខារ​ដែល​ភិក្ខុ​គួរ​រក្សា​ ​គួរ​គ្រប់គ្រង​ ​តែ​មិន​គួរ​ប្រកាន់​ថា​ជា​របស់​អាត្មាអញ​ ​មិន​គួរ​ប្រើប្រាស់​ក៏​មាន​ ​បរិក្ខារ​ដែល​ភិក្ខុ​មិន​គួរ​រក្សា​ ​មិន​គួរ​គ្រប់គ្រង​ ​មិន​គួរ​ប្រកាន់​ថា​ជា​របស់​អាត្មាអញ​ ​មិន​គួរ​ប្រើប្រាស់​ក៏​មាន​។​
 [​៥០​]​ ​ភិក្ខុ​ត្រូវអាបត្តិ​ក្នុង​ទី​ចំពោះមុខ​ ​ចេញ​ចាក​អាបត្តិ​ក្នុង​ទី​កំបាំងមុខ​ក៏​មាន​ ​ត្រូវអាបត្តិ​ក្នុង​ទី​កំបាំងមុខ​ ​ចេញ​ចាក​អាបត្តិ​ក្នុង​ទី​ចំពោះមុខ​ក៏​មាន​ ​ត្រូវអាបត្តិ​ក្នុង​ទី​ចំពោះមុខ​ ​ចេញ​ចាក​អាបត្តិ​ក្នុង​ទី​ចំពោះមុខ​ក៏​មាន​ ​ត្រូវអាបត្តិ​ក្នុង​ទី​កំបាំងមុខ​ ​ចេញ​ចាក​អាបត្តិ​ក្នុង​ទី​កំបាំងមុខ​ក៏​មាន​។​ ​ភិក្ខុ​កាល​មិនដឹង​ ​ត្រូវអាបត្តិ​ ​កាល​ដឹង​ ​ចេញ​ចាក​អាបត្តិ​ក៏​មាន​ ​កាល​ដឹង​ ​ត្រូវអាបត្តិ​
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 636803455979962440
ទៅកាន់ទំព័រ៖