ព្រះត្រៃបិដក ភាគ ១៣

កាល​មិនដឹង​ ​ចេញ​ចាក​អាបត្តិ​ក៏​មាន​ ​កាល​ដឹង​ ​ត្រូវអាបត្តិ​ ​កាល​ដឹង​ ​ចេញ​ចាក​អាបត្តិ​ក៏​មាន​ ​កាល​មិនដឹង​ ​ត្រូវអាបត្តិ​ ​កាល​មិនដឹង​ ​ចេញ​ចាក​អាបត្តិ​ក៏​មាន​។​
 [​៥១​]​ ​ភិក្ខុ​ត្រូវអាបត្តិ​ដោយ​អាការ៤យ៉ាងគឺ​ ​ត្រូវ​ដោយ​កាយ១​ ​ដោយ​វាចា១​ ​ដោយ​កាយ​ ​និង​វាចា១​ ​ដោយ​កម្មវាចា១​។​ ​ភិក្ខុ​ត្រូវអាបត្តិ​ដោយ​អាការ៤យ៉ាង​ដទៃទៀត​ ​គឺ​ ​ត្រូវ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ១​ ​ក្នុង​កណ្តាល​គណៈ១​ ​ក្នុង​សំណាក់​នៃ​បុគ្គល១​ ​ដោយ​ក្លាយ​ភេទ១​។​ ​ភិក្ខុ​ចេញ​ចាក​អាបត្តិ​ដោយ​អាការ៤យ៉ាងគឺ​ ​ចេញ​ចាក​ដោយ​កាយ១​ ​ចេញ​ចាក​ដោយ​វាចា១​ ​ចេញ​ចាក​ដោយ​កាយ​ ​និង​វាចា១​ ​ចេញ​ចាក​ដោយ​កម្មវាចា១​។​ ​ភិក្ខុ​ចេញ​ចាក​អាបត្តិ​ដោយ​អាការ៤យ៉ាង​ដទៃទៀត​ ​គឺ​ ​ចេញ​ចាក​អាបត្តិ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ១​ ​ក្នុង​កណ្តាល​គណៈ១​ ​ក្នុង​សំណាក់​នៃ​បុគ្គល១​ ​ដោយ​ក្លាយ​ភេទ១​។​ ​ភិក្ខុ​លះបង់​បុរិម​ភេទ​ ​(​ភេទប្រុស​)​ ​ព្រមទាំង​ការបាន​ចំពោះ​ភេទ​ ​(​ថ្មី​)​ ​ឋិតនៅ​ក្នុង​បច្ឆិម​ភេទ​ ​(​ភេទ​ស្រី​)​ ​វិញ្ញត្តិ​ទាំងឡាយ​ក៏​ស្ងប់​រម្ងាប់​ទៅ​ ​បណ្ណ​ត្តិ​ទាំងឡាយ​ក៏​រលត់​បាត់​ទៅ​។​ ​ភិក្ខុនី​លះបង់​បច្ឆិម​ភេទ​ ​ព្រមទាំង​ការបាន​ចំពោះ​ភេទ​ ​(​ថ្មី​)​ ​ឋិតនៅ​ក្នុង​បុរិម​ភេទ​ ​វិញ្ញត្តិ​ទាំងឡាយ​ ​ក៏​ស្ងប់​រម្ងាប់​បាត់​ទៅ​ ​បណ្ណ​ត្តិ​ទាំងឡាយ​ក៏​រលត់​ទៅ​។​ ​ការ​ចោទ​មាន៤យ៉ាងគឺ​ ​ចោទ​ដោយ​សីលវិបត្តិ១​ ​ចោទ​ដោយ​អាចារ​វិបត្តិ១​ ​
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 636803456271049089
ទៅកាន់ទំព័រ៖