ព្រះត្រៃបិដក ភាគ ១៣

ភិក្ខុនី​ទ្រុស្តសីល​មានធម៌​ដ៏​លាមក​ ​ចាត់ជា​អ្ន​កញុំាង​បរិសទ្យ​ឲ្យ​អាក្រក់១​ ​ឧបាសក​ទ្រុស្តសីល​ ​មានធម៌​ដ៏​លាមក​ ​ចាត់ជា​អ្ន​កញុំាង​បរិសទ្យ​ឲ្យ​អាក្រក់១​ ​ឧបាសិកា​ទ្រុស្តសីល​ ​មានធម៌​ដ៏​លាមក​ ​ចាត់ជា​អ្ន​កញុំាង​បរិសទ្យ​ឲ្យ​អាក្រក់១​។​ ​អ្ន​កញុំាង​បរិសទ្យ​ឲ្យ​ល្អ​មាន៤​ ​គឺ​ ​ភិក្ខុ​មាន​សីល​ ​មានធម៌​ល្អ​ ​ចាត់ជា​អ្ន​កញុំាង​បរិសទ្យ​ឲ្យ​ល្អ១​ ​ភិក្ខុនី​មាន​សីល​ ​មានធម៌​ល្អ​ ​ចាត់ជា​អ្ន​កញុំាង​បរិសទ្យ​ឲ្យ​ល្អ១​ ​ឧបា​កស​មាន​សីល​ ​មានធម៌​ល្អ​ ​ចាត់ជា​អ្ន​កញុំាង​បរិសទ្យ​ឲ្យ​ល្អ១​ ​ឧបាសិកា​មាន​សីល​ ​មានធម៌​ល្អ​ ​ចាត់ជា​អ្ន​កញុំាង​បរិសទ្យ​ឲ្យ​ល្អ១​។​
 ​[​៥២​]​ ​អាគន្តុក​ភិក្ខុ​ត្រូវអាបត្តិ​ ​អាវាសិក​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​ក៏​មាន​ ​អាវាសិក​ភិក្ខុ​ត្រូវអាបត្តិ​ ​អាគន្តុក​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​ក៏​មាន​ ​ទាំង​អាគន្តុក​ភិក្ខុ​ ​ទាំង​អាវាសិក​ភិក្ខុ​ ​ត្រូវអាបត្តិ​ក៏​មាន​ ​ទាំង​អាគន្តុក​ភិក្ខុ​ ​ទាំង​អាវាសិក​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​ក៏​មាន​។​ ​គមិ​ក​ភិក្ខុ​ ​ត្រូវអាបត្តិ​ ​អាវាសិក​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​ក៏​មាន​ ​អាវាសិក​ភិក្ខុ​ ​ត្រូវអាបត្តិ​ ​គមិ​ក​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​ក៏​មាន​ ​ទាំង​គមិ​ក​ភិក្ខុ​ ​ទាំង​អាវាសិក​ភិក្ខុ​ ​ត្រូវអាបត្តិ​ក៏​មាន​ ​ទាំង​គមិ​ក​ភិក្ខុ​ ​ទាំង​អាវាសិក​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​ក៏​មាន​។​
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 636803456736495711
ទៅកាន់ទំព័រ៖