ព្រះត្រៃបិដក ភាគ ១៣
មិនគួរទាំងក្នុងបច្ចន្តិមជនបទ មិនគួរទាំងក្នុងមជ្ឈិមជនបទក៏មាន។ ភិក្ខុនៅខាងក្នុង ត្រូវអាបត្តិ នៅខាងក្រៅ មិនត្រូវអាបត្តិក៏មាន នៅខាងក្រៅត្រូវអាបត្តិ នៅខាងក្នុងមិនត្រូវអាបត្តិក៏មាន នៅខាងក្នុងក៏ត្រូវអាបត្តិ នៅខាងក្រៅក៏ត្រូវអាបត្តិក៏មាន នៅខាងក្នុងក៏មិនត្រូវអាបត្តិ នៅខាងក្រៅក៏មិនត្រូវអាបត្តិក៏មាន។ ភិក្ខុនៅខាងក្នុងសីមា ត្រូវអាបត្តិ នៅខាងក្រៅសីមា មិនត្រូវអាបត្តិក៏មាន នៅខាងក្រៅសីមា ត្រូវអាបត្តិ នៅខាងក្នុងសីមាមិនត្រូវអាបត្តិក៏មាន នៅខាងក្នុងសីមាក៏ត្រូវអាបត្តិ នៅខាងក្រៅសីមាក៏ត្រូវអាបត្តិក៏មាន នៅខាងក្នុងសីមាក៏មិនត្រូវអាបត្តិ នៅខាងក្រៅសីមាក៏មិនត្រូវអាបត្តិ។ ភិក្ខុនៅក្នុងស្រុកត្រូវអាបត្តិ នៅក្នុងព្រៃមិនត្រូវអាបត្តិក៏មាន នៅក្នុងព្រៃត្រូវអាបត្តិ នៅក្នុងស្រុកមិនត្រូវអាបត្តិក៏មាន នៅក្នុងស្រុកក៏ត្រូវអាបត្តិ នៅក្នុងព្រៃក៏ត្រូវអាបត្តិក៏មាន នៅក្នុងស្រុកក៏មិនត្រូវអាបត្តិ នៅក្នុងព្រៃក៏មិនត្រូវអាបត្តិក៏មាន។
[៥៨] ការចោទមាន៤យ៉ាង គឺចង្អុរចំពោះវត្ថុ១ ចង្អុរចំពោះអាបត្តិ១ ឃាត់សំវាស១ ឃាត់សាមីចិកម្ម១។ បុព្វកិច្ចមាន៤យ៉ាង។ កម្មមានកាលដ៏គួរមាន៤។ អនញ្ញបាចិត្តិយៈមាន៤។ ភិក្ខុសម្មតិមាន៤។ ការលុះអគតិមាន៤គឺ លុះទៅខាងឆន្ទាគតិ១ លុះទៅខាងទោសាគតិ១
ID: 636803457975326568
ទៅកាន់ទំព័រ៖