ព្រះត្រៃបិដក ភាគ ១៣
លុះទៅខាងមោហាគតិ១ លុះទៅខាងភយាគតិ១។ ការមិនលុះអគតិមាន៤គឺ មិនលុះទៅខាងឆន្ទាគតិ១ មិនលុះទៅខាងទោសាគតិ១ មិនលុះទៅខាងមោហាគតិ១ មិនលុះទៅខាងភយាគតិ១។ អលជ្ជីភិក្ខុ ដែលប្រកបដោយអង្គ៤គឺ លុះទៅខាងឆន្ទាគតិ១ លុះទៅខាងទោសាគតិ១ លុះទៅខាងមោហាគតិ១ លុះទៅខាងភយាគតិ១ រមែងទំលាយនូវសង្ឃ។ ភិក្ខុមានសីលជាទីស្រឡាញ់ ប្រកបដោយអង្គ៤គឺ មិនលុះទៅខាងឆន្ទាគតិ១ មិនលុះទៅខាងទោសាគតិ១ មិនលុះទៅខាងមោហាគតិ១ មិនលុះទៅខាងភយាគតិ១ រមែងធ្វើសង្ឃដែលបែកគ្នាហើយ ឲ្យព្រមព្រៀងគ្នាវិញ។ ភិក្ខុមិនគួរសួរវិន័យចំពោះភិក្ខុដែលប្រកបដោយអង្គ៤គឺ ភិក្ខុលុះទៅខាងឆន្ទាគតិ១ លុះទៅខាងទោសាគតិ១ លុះទៅខាងមោហាគតិ១ លុះទៅខាងភយាគតិ១។ ភិក្ខុដែលប្រកបដោយអង្គ៤គឺ ភិក្ខុលុះទៅខាងឆន្ទាគតិ១ លុះទៅខាងទោសាគតិ១ លុះទៅខាងមោហាគតិ១ លុះទៅខាងភយាគតិ១ ក៏មិនគួរសួរវិន័យឡើយ។ ភិក្ខុមិនគួរដោះស្រាយវិន័យ ចំពោះភិក្ខុដែលប្រកបដោយអង្គ៤គឺ ភិក្ខុលុះទៅខាងឆន្ទាគតិ១ លុះទៅខាងទោសាគតិ១ លុះទៅខាងមោហាគតិ១ លុះទៅខាង
ID: 636803458242151829
ទៅកាន់ទំព័រ៖