ព្រះត្រៃបិដក ភាគ ១៣
ភយាគតិ១។ ភិក្ខុដែលប្រកបដោយអង្គ៤គឺ ភិក្ខុលុះទៅខាងឆន្ទាគតិ១ លុះទៅខាងទោសាគតិ១ លុះទៅខាងមោហាគតិ១ លុះទៅខាងភយាគតិ១ ក៏មិនត្រូវដោះស្រាយវិន័យ។ ភិក្ខុមិនត្រូវឲ្យការសាកសួរ ចំពោះភិក្ខុដែលប្រកបដោយអង្គ៤ គឺ ភិក្ខុលុះទៅខាងឆន្ទាគតិ១ លុះទៅខាងទោសាគតិ១ លុះទៅខាងមោហាគតិ១ លុះទៅខាងភយាគតិ១។ ភិក្ខុមិនត្រូវសាកច្ឆាវិន័យជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៤គឺ ភិក្ខុលុះទៅខាងឆន្ទាគតិ១ លុះទៅខាងទោសាគតិ១ លុះទៅខាងមោហាគតិ១ លុះទៅខាងភយាគតិ១។
[៥៩] ភិក្ខុឈឺត្រូវអាបត្តិ មិនឈឺមិនត្រូវអាបត្តិក៏មាន មិនឈឺ ត្រូវអាបត្តិ ឈឺ មិនត្រូវអាបត្តិក៏មាន ឈឺត្រូវអាបត្តិ មិនឈឺក៏ត្រូវអាបត្តិក៏មាន ឈឺមិនត្រូវអាបត្តិ មិនឈឺមិនត្រូវអាបត្តិក៏មាន។
[៦០] ការបញ្ឈប់នូវបាតិមោក្ខ មិនប្រកបដោយធម៌មាន៤យ៉ាង។ ការបញ្ឈប់នូវបាតិមោក្ខ ប្រកបដោយធម៌មាន៤យ៉ាង។
ចប់ ចតុក្កៈ (ពួកបួនៗ)។
ID: 636803458681706971
ទៅកាន់ទំព័រ៖