ព្រះត្រៃបិដក ភាគ ១៣
ភិក្ខុមិនគួរសួរវិន័យចំពោះភិក្ខុ២ពួក១ មិនគួរដោះស្រាយវិន័យ ចំពោះភិក្ខុ២ពួកដូចគ្នា១ ភិក្ខុមិនត្រូវឲ្យការសាកសួរ១ មិនត្រូវសាកច្ឆា១ ភិក្ខុឈឺត្រូវអាបត្តិ១ ការបញ្ឈប់បាតិមោក្ខ១។
[៦២] អាបត្តិមាន៥យ៉ាង។ កងនៃអាបត្តិមាន៥យ៉ាង។ វិនីតវត្ថុ (វត្ថុដែលព្រះមានព្រះភាគបានជម្រះហើយ) មាន៥យ៉ាង។ អនន្តរិកកម្ម (កម្មដែលឲ្យផលក្នុងអត្តភាពជាបន្ទាប់) មាន៥យ៉ាង។ និយតបុគ្គល (បុគ្គលដែលទៀត) មាន៥ពួក។ ឆេទនកាបត្តិ (អាបត្តិដែលមានការកាត់ជាវិនយកម្ម) មាន៥យ៉ាង។ ភិក្ខុត្រូវអាបត្តិដោយអាការ៥យ៉ាង។ អាបត្តិ៥យ៉ាង មានមុសាវាទជាបច្ច័យ។ ភិក្ខុមិនគួរដល់សង្ឃកម្មដោយអាការ៥យ៉ាង គឺ មិនធ្វើកម្មដោយខ្លួនឯង១ មិនអារាធនាភិក្ខុឯទៀត១ មិនឲ្យឆន្ទៈ១ មិនឲ្យបារិសុទ្ធិ១ ហាមឃាត់កម្មដែលសង្ឃកំពុងធ្វើ ឬមានសេចក្តីយល់ឃើញថា មិនត្រូវតាមធម៌ក្នុងកម្មដែលសង្ឃបានធ្វើរួចហើយ១។ ភិក្ខុគួរដល់កម្មដោយអាការ៥យ៉ាង គឺភិក្ខុធ្វើកម្មដោយខ្លួនឯង១ អារាធនាភិក្ខុឯទៀត១ ឲ្យឆន្ទៈ១ ឲ្យបារិសុទ្ធិ១ មិនហាមឃាត់កម្មដែលសង្ឃកំពុងធ្វើ ឬមានសេចក្តីយល់ឃើញថា ត្រូវតាមធម៌ក្នុងកម្មដែលសង្ឃបានធ្វើរួចហើយ១។ ធម៌៥យ៉ាង តែងសម្រេច
ID: 636803459629201164
ទៅកាន់ទំព័រ៖