ព្រះត្រៃបិដក ភាគ ១៣
ដល់ភិក្ខុជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ គឺត្រាច់ទៅក្នុងត្រកូល ដោយមិនបាច់លាភិក្ខុផងគ្នា១ ឆាន់គណភោជនបាន១ ឆាន់បរម្បរភោជនបាន១ មិនអធិដ្ឋានចីវរក៏បាន១ មិនវិកប្បចីវរក៏បាន១។ ភិក្ខុដែលប្រកបដោយអង្គ៥ ទុកជាភិក្ខុបាប ឬជាភិក្ខុមានធម៌មិនបានកម្រើក ក៏គួរឲ្យគេរង្កៀសសង្ស័យបាន គឺការត្រាច់ទៅក្នុងលំនៅស្រីផ្កាមាស១ ការត្រាច់ទៅក្នុងលំនៅស្រីមេម៉ាយ១ ការត្រាច់ទៅក្នុងលំនៅស្រីក្រមុំចាស់១ ការត្រាច់ទៅក្នុងលំនៅមនុស្សខ្ទើយ១ ការត្រាច់ទៅក្នុងលំនៅភិក្ខុនី១។ ប្រេងមាន៥យ៉ាង គឺប្រេងល្ង១ ប្រេងស្ពៃ១ ប្រេងស្រគំ១ ប្រេងល្ហុងខ្ញែ១ ប្រេងខ្លាញ់១។ ខ្លាញ់មាន៥យ៉ាងគឺ ខ្លាញ់ខ្លាឃ្មុំ១ ខ្លាញ់ត្រី១ ខ្លាញ់ឆ្លាម១ ខ្លាញ់ជ្រូក១ ខ្លាញ់លា១។ សេចក្តីវិនាស៥យ៉ាងគឺ វិនាសញាតិ១ វិនាសភោគៈ១ វិនាសព្រោះរោគ១ វិនាសសីល១ វិនាសព្រោះទិដ្ឋិ១។ សេចក្តីបរិបូណ៌មាន៥យ៉ាង គឺបរិបូណ៌ដោយញាតិ១ បរិបូណ៌ដោយភោគៈ១ បរិបូណ៌ដោយសេចក្តីមិនមានរោគ១ បរិបូណ៌ដោយសីល១ បរិបូណ៌ដោយទិដ្ឋិ១។ ការរម្ងាប់និស្ស័យចាកឧបជ្ឈាយ៍មាន៥យ៉ាង គឺឧបជ្ឈាយ៍ចៀសចេញទៅ១ សឹកចេញទៅ១ ស្លាប់ទៅ១ ទៅចូលពួក (តិរ្ថីយ)១ ឧបជ្ឈាយ៍បណ្តេញចាកនិស្ស័យ១ ជាគំរប់៥។ បុគ្គលដែលមិនគួរឲ្យឧបសម្បទា មាន៥ពួក គឺបុគ្គលខ្វះខាត
ID: 636803459877615373
ទៅកាន់ទំព័រ៖