[២០] ខ្ញុំនឹងសួរភិក្ខុនីខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។
ខ្ញុំនឹងឆ្លើយភិក្ខុនីខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន២។
[២១] ខ្ញុំនឹងសួរបញ្ចសតិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។
ខ្ញុំនឹងឆ្លើយបញ្ចសតិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មិនមានក្នុងបញ្ចសតិកក្ខន្ធៈនោះទេ។
[២២] ខ្ញុំនឹងសួរសត្តសតិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។
ខ្ញុំនឹងឆ្លើយសត្តសតិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មិនមានក្នុងសត្តសតិកក្ខន្ធកៈនោះទេ។
ចប់ ខន្ធកបុច្ឆាទី១។
ឧទ្ទាន គឺបញ្ជីរឿងនៃពាក្យសួរអំពីខន្ធកៈនោះ
[២៣] (ខន្ធកៈ២២ គឺ) ឧបសម្បទាខន្ធកៈ១ ឧបោសថក្ខន្ធកៈ១ វស្សូបនាយិកក្ខន្ធកៈ១ បវារណាក្ខន្ធកៈ១