ព្រះត្រៃបិដក ភាគ ១៣

គណ​សង្ឃ​មាន​វិនយ​ធរ​ជា​គំរប់៥​ ​គួរឲ្យ​ឧបសម្បទា​ក្នុង​បច្ចន្តិ​ម​ជនបទ​ទាំងពួង​។​ ​អានិសង្ស​ក្នុង​ការ​ក្រាលកឋិន​ ​មាន៥យ៉ាង​។​ ​កម្ម​មាន៥យ៉ាង​។​ ​អាបត្តិ៥យ៉ាង​ ​ត្រូវ​ក្នុង​ខណៈ​ដែល​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​ជា​គំរប់៣ដង​ចប់​។​ ​ភិក្ខុ​កាន់​យក​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ​ដោយ​អាការ៥យ៉ាង​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​កាន់​យក​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ​ដោយ​អាការ៥យ៉ាង​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ភិក្ខុ​កាន់​យក​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ​ដោយ​អាការ៥យ៉ាង​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​របស់​ដែល​ជា​អកប្បិយៈ​ ​មាន៥យ៉ាង​ ​ភិក្ខុ​មិន​គួរ​ឆាន់​ ​គឺ​របស់​ដែលគេ​មិនបាន​ឲ្យ១​ ​របស់​ដែល​ភិក្ខុ​មិន​ស្គាល់​ជាក់លាក់១​ ​របស់​ដែល​មិន​គួរ១​ ​របស់​ដែល​មិនបាន​ទទួល​ប្រគេន១​ ​របស់​ដែល​ភិក្ខុ​មិនបាន​ធ្វើ​វិនយកម្ម១​។​ ​របស់​ដែល​ជា​ក​ប្បិ​យៈ​ ​មាន៥យ៉ាង​ ​ភិក្ខុ​គួរ​ឆាន់​ ​គឺ​របស់​ដែលគេ​បាន​ឲ្យ១​ ​របស់​ដែល​ភិក្ខុ​ស្គាល់​ជាក់លាក់១​ ​របស់​ដែល​គួរ១​ ​របស់​ដែល​បាន​ទទួល​ប្រគេន១​ ​របស់​ដែល​ភិក្ខុ​បាន​ធ្វើ​វិនយកម្ម១​។​ ​ទាន៥យ៉ាង​ ​មិនមែន​ជា​បុណ្យ​ទេ​ ​តែ​សត្វលោក​សន្មត​ថា​ជា​បុណ្យ​ ​គឺ​ឲ្យទឹក​ស្រវឹង១​ ​ឲ្យ​មហោស្រព១​ ​ឲ្យ​ស្រី​ ​(​ដល់​បុរស​)​១​ ​ឲ្យ​គោឈ្មោល​ ​(​ដល់​គោញី​)​១​ ​ឲ្យ​រូបគំនូរ​ ​(​ដែល​ប្រកបដោយ​មេថុន​)​១​។​ ​សភាវៈ៥យ៉ាង​ ​ដែល​កើតឡើង​ហើយ​ ​មិន​ងាយ​នឹង​បន្ទោបង់​ចេញ​បាន​គឺ​ ​រាគៈ​កើតឡើង​ហើយ​ ​មិន​ងាយ​នឹង​បន្ទោបង់​ចេញ​បាន១
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 636803460348542308
ទៅកាន់ទំព័រ៖