ព្រះត្រៃបិដក ភាគ ១៣

ជា​បណ្ឌិត​ ​គឺ​រៀន​ទី​កំណត់​ភាសា​របស់​ខ្លួន១​ ​រៀន​ទី​កំណត់​ភាសា​របស់​ជន​ដទៃ១​ ​លុះ​រៀន​ទី​កំណត់​ភាសា​របស់​ខ្លួន​ហើយ​ ​ទើប​កាត់សេចក្តី​ដោយ​ត្រូវ​តាម​ធម៌១​ ​លុះ​រៀន​ទី​កំណត់​ភាសា​របស់​ជន​ដទៃ​ហើយ​ ​ទើប​កាត់សេចក្តី​ដោយ​ត្រូវ​តាម​ធម៌១​ ​កាត់សេចក្តី​ត្រូវ​តាម​ពាក្យ​ប្តេជ្ញា១​។​ ​វិនយ​ធរ​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​ដល់​នូវ​ការរាប់​ថា​ជា​បុគ្គល​ពាល​ ​គឺ​មិន​ស្គាល់​អាបត្តិ១​ ​មិន​ស្គាល់​មូល​របស់​អាបត្តិ១​ ​មិន​ស្គាល់​ហេតុ​ដែល​កើត​អាបត្តិ១​ ​មិន​ស្គាល់​សេចក្តី​រលត់​អាបត្តិ១​ ​មិន​ស្គាល់​បដិបទា​ឲ្យ​ដល់​នូវ​សេចក្តី​រលត់​អាបត្តិ១​។​ ​វិនយ​ធរ​ប្រកបដោយ​អង្គ៥​ ​ដល់​នូវ​ការរាប់​ថា​ជា​បណ្ឌិត​ ​គឺ​ស្គាល់​អាបត្តិ១​ ​ស្គាល់​មូល​របស់​អាបត្តិ១​ ​ស្គាល់​ហេតុ​ដែល​កើត​អាបត្តិ១​ ​ស្គាល់​សេចក្តី​រលត់​អាបត្តិ១​ ​ស្គាល់​បដិបទា​ឲ្យ​ដល់​នូវ​សេចក្តី​រលត់​អាបត្តិ១​។​ ​វិនយ​ធរ​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​ដល់​នូវ​ការរាប់​ថា​ជា​បុគ្គល​ពាល​ ​គឺ​មិន​ស្គាល់​អធិករណ៍១​ ​មិន​ស្គាល់​មូល​របស់​អធិករណ៍១​ ​មិន​ស្គាល់​ហេតុ​ដែល​កើត​អធិករណ៍១​ ​មិន​ស្គាល់​សេចក្តី​រលត់​អធិករណ៍១​ ​មិន​ស្គាល់​បដិបទា​ឲ្យ​ដល់​នូវ​សេចក្តី​រលត់​អធិករណ៍១​។​ ​វិនយ​ធរ​ប្រកបដោយ​អង្គ៥​ ​ដល់​នូវ​ការរាប់​ថា​ជា​បណ្ឌិត
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 636803460864131798
ទៅកាន់ទំព័រ៖