ព្រះត្រៃបិដក ភាគ ១៣
ឈ្លាសក្នុងកិច្ចខាងដើម១ ឈ្លាសក្នុងកិច្ចខាងចុង១ ស្គាល់កាលគួរ១។ វិនយធរដែលប្រកបដោយអង្គ៥ដទៃទៀត ដល់នូវការរាប់ថាជាបុគ្គលពាល គឺមិនស្គាល់អាបត្តិ និងអនាបត្តិ១ មិនស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ មិនស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ មិនស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ វិន័យធរនោះ មិនរៀនតំណអាចារ្យ ហើយនិងមិនយកចិត្តទុកដាក់ មិនពិចារណាដោយល្អ១។ វិនយធរដែលប្រកបដោយអង្គ៥ ដល់នូវការរាប់ថាជាបណ្ឌិត គឺស្គាល់អាបត្តិ និងអនាបត្តិ១ ស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ ស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ មិនស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ វិន័យធរនោះ បានរៀនតំណអាចារ្យ ហើយនិងយកចិត្តទុកដាក់ ពិចារណាដោយល្អ១។ វិនយធរដែលប្រកបដោយអង្គ៥ដទៃទៀត ដល់នូវការរាប់ថាជាបុគ្គលពាល គឺមិនស្គាល់អាបត្តិ និងអនាបត្តិ១ មិនស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ មិនស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ មិនស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១
ID: 636803461329608422
ទៅកាន់ទំព័រ៖