ព្រះត្រៃបិដក ភាគ ១៣
ស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ ជាអ្នកឈ្លាសក្នុងការកាត់សេចក្តីក្នុងអធិករណ៍១។
[៦៤] ភិក្ខុអ្នកប្រព្រឹត្តអារញ្ញកធុតង្គ (ភិក្ខុអ្នកនៅក្នុងព្រៃជាវត្ត) មាន៥ពួក គឺភិក្ខុប្រព្រឹត្តអារញ្ញកធុតង្គ ដោយសេចក្តីល្ងង់ សេចក្តីវង្វេង១ ភិក្ខុប្រព្រឹត្តអារញ្ញកធុតង្គ មានសេចក្តីប្រាថ្នាលាមកជ្រុលជ្រប់ ដោយសេចក្តីប្រាថ្នា១ ភិក្ខុប្រព្រឹត្តអារញ្ញកធុតង្គ ព្រោះសេចក្តីឆ្កួត និងអណ្តែតអណ្តូងចិត្ត១ ភិក្ខុប្រព្រឹត្តអារញ្ញកធុតង្គដោយគិតថា ភិក្ខុអ្នកប្រព្រឹត្តអារញ្ញកធុតង្គ ព្រះពុទ្ធ និងពុទ្ធសាវ័កតែងសរសើរ១ ម្យ៉ាងទៀត ភិក្ខុប្រព្រឹត្តអារញ្ញកធុតង្គ ព្រោះអាស្រ័យសេចក្តីប្រាថ្នាតិចផង អាស្រ័យសេចក្តីសន្តោសផង អាស្រ័យការដុសខាត់ចិត្តផង អាស្រ័យសេចក្តីស្ងាត់កាយ ស្ងាត់ចិត្តផង អាស្រ័យសេចក្តីប្រតិបត្តិ ដែលមានប្រយោជន៍ផង១។ ភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គមាន៥ពួក។ ភិក្ខុអ្នកប្រព្រឹត្តបំសុកូលិកធុតង្គមាន៥ពួក។ ភិក្ខុអ្នកប្រព្រឹត្តរុក្ខមូលិកធុតង្គ មាន៥ពួក។ ភិក្ខុអ្នកប្រព្រឹត្តសោសានិកធុតង្គ មាន៥ពួក។ ភិក្ខុអ្នកប្រព្រឹត្តអព្ភោកាសិកធុតង្គ មាន៥ពួក។ ភិក្ខុអ្នកប្រព្រឹត្តតេចីវរិកធុតង្គ មាន៥ពួក។ ភិក្ខុអ្នកប្រព្រឹត្តសបទានចារិកធុតង្គ មាន៥ពួក។ ភិក្ខុអ្នកប្រព្រឹត្តនេសជ្ជិកធុតង្គ មាន៥ពួក។
ID: 636803461823576675
ទៅកាន់ទំព័រ៖