ព្រះត្រៃបិដក ភាគ ១៣
មិនត្រូវនៅដោយឥតនិស្ស័យទេ គឺភិក្ខុនីមិនស្គាល់ឧបោសថ១ មិនស្គាល់ឧបោសថកម្ម១ មិនចេះបាតិមោក្ខ១ មិនចេះឧទ្ទេសរបស់បាតិមោក្ខ១ មានវស្សាមិនគ្រប់ប្រាំ១។ ភិក្ខុនីដែលប្រកបដោយអង្គ៥ ទើបគួរនៅដោយឥតនិស្ស័យបាន គឺ ភិក្ខុនីស្គាល់ឧបោសថ១ ស្គាល់ឧបោសថកម្ម១ ចេះបាតិមោក្ខ១ ចេះឧទ្ទេសរបស់បាតិមោក្ខ១ មានវស្សាគ្រប់ប្រាំ ឬមានវស្សាលើសអំពីប្រាំឡើងទៅ១។ ភិក្ខុនីដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវនៅដោយឥតនិស្ស័យដែរ គឺ ភិក្ខុនីមិនស្គាល់បវារណា១ មិនស្គាល់បវារណាកម្ម១ មិនចេះបាតិមោក្ខ១ មិនចេះឧទ្ទេសរបស់បាតិមោក្ខ១ មានវស្សាមិនគ្រប់ប្រាំ១។ ភិក្ខុនីដែលប្រកបដោយអង្គ៥ ទើបគួរនៅដោយឥតនិស្ស័យបាន គឺ ភិក្ខុនីស្គាល់បវារណា១ ស្គាល់បវារណាកម្ម១ ចេះបាតិមោក្ខ១ ចេះឧទ្ទេសរបស់បាតិមោក្ខ១ មានវស្សាគ្រប់ប្រាំ ឬមានវស្សាលើសអំពីប្រាំឡើងទៅ១។ ភិក្ខុនីដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវនៅដោយឥតនិស្ស័យដែរ គឺ ភិក្ខុនីមិនស្គាល់អាបត្តិ និងអនាបត្តិ១ មិនស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ មិនស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ មិនស្គាល់ទុដ្ឋុល្លាបត្តិ និង
ID: 636803462567169206
ទៅកាន់ទំព័រ៖