ព្រះត្រៃបិដក ភាគ ១៣
អទុដ្ឋុល្លាបត្តិ១ មានវស្សាមិនគ្រប់ប្រាំ១។ ភិក្ខុនីដែលប្រកបដោយអង្គ៥ ទើបគួរនៅដោយឥតនិស្ស័យបាន គឺ ភិក្ខុនីស្គាល់អាបត្តិ និងអនាបត្តិ១ ស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ ស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ ស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ មានវស្សាគ្រប់ប្រាំ ឬមានវស្សាលើសអំពីប្រាំឡើងទៅ១។
[៦៦] អំពើមិនជាទីញុំាងសេចក្តីជ្រះថ្លាឲ្យកើត រមែងមានទោស៥យ៉ាង គឺខ្លួនឯងតិះដៀលខ្លួនឯង១ អ្នកប្រាជ្ញសង្កេតមើលហើយ តែងតិះដៀល១ កិត្តិស័ព្ទអាក្រក់ រមែងផ្សាយទៅ១ បុគ្គលនោះមានសេចក្តីវង្វេង ធ្វើមរណកាល១ លុះរំលាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក១។ អំពើដែលញុំាងសេចក្តីជ្រះថ្លាឲ្យកើត រមែងមានអានិសង្ស៥គឺ ខ្លួនឯងតិះដៀលខ្លួនឯងមិនបាន១ អ្នកប្រាជ្ញសង្កេតមើលហើយ តែងសរសើរ១ កិត្តិស័ព្ទល្អ រមែងផ្សាយទៅ១ បុគ្គលនោះ មិនមានសេចក្តីវង្វេង ធ្វើមរណកាល១ លុះរំលាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក១។ អំពើមិនជាទីញុំាងសេចក្តីជ្រះថ្លាឲ្យកើត រមែងមានទោស៥យ៉ាងដទៃ
ID: 636803462863906179
ទៅកាន់ទំព័រ៖