ព្រះត្រៃបិដក ភាគ ១៣

បើ​មាន​សេចក្តី​ស្និទ្ធស្នាល​ហើយ​ ​នឹង​កើតមាន​រាគៈ​ ​គ្រប​សង្កត់ចិត្ត១​ ​ទោស​ជាត​នេះ​តែង​កើតមាន​ ​ចំពោះតែ​ភិក្ខុ​ដែល​មានចិត្ត​ ​ត្រូវ​រាគៈ​គ្រប​សង្កត់​ហើយ​ ​គឺ​ភិក្ខុ​នោះ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ទាំង​សេចក្តី​អផ្សុក​ ​ឬ​នឹង​ត្រូវអាបត្តិ​ដែល​សៅហ្មង​ឯណា​នីមួយ​ ​ឬ​នឹង​ពោល​លាសិក្ខា​ត្រឡប់​មកកាន់​ភេទគ្រហស្ថ​វិញ១​។​
 [​៦៧​]​ ​ពូជ​មាន៥យ៉ាង​ ​គឺ​ពូជ​ឫស​ ​ឬ​មើម១​ ​ពូជ​ដើម១​ ​ពូជ​ថ្នាំង១​ ​ពូជ​ត្រួយ​ ​ឬ​ចុង១​ ​រួម​ពូជ​គ្រាប់១ផង​ ​ជា​គំរប់៥​។​ ​ផ្លែឈើ​ដែល​ភិក្ខុ​គួរ​ឆាន់​បាន​ដោយ​សមណ​កប្ប​មាន៥យ៉ាង​ ​គឺ​ផ្លែឈើ​ ​ដែលគេ​សម្រេច​ដោយ​ភ្លើង១​ ​គេស​ម្រេច​ដោយ​សស្ត្រា១​ ​គេស​ម្រេច​ដោយ​ក្រចក១​ ​ផ្លែឈើ​ដែល​គ្មាន​គ្រាប់១​ ​ផ្លែឈើ​ដែលគេ​យក​គ្រាប់​ចេញ១​ ​ជា​គំរប់៥​។​
 [​៦៨​]​ ​វិសុទ្ធិ​មាន៥​ ​គឺ​សំដែង​នូវ​និទាន​ ​ហើយ​សូត្រ​ឧទ្ទេស​ ​ដែល​សល់​អំពី​និទាន​នោះ​ ​ដោយ​សុត​បទ​ ​នេះ​ជា​វិសុទ្ធិ​ទី១​ ​សំដែង​នូវ​និទាន​ ​រួច​សំដែង​នូវ​បារាជិក​ទាំង៤​ ​ហើយ​សូត្រ​នូវ​ឧទ្ទេស​ ​ដែល​សល់​អំពី​បារាជិក​នោះ​ ​ដោយ​សុត​បទ​ ​នេះ​ជា​វិសុទ្ធិ​ទី២​ ​សំដែង​នូវ​និទាន​ ​ហើយ​សំដែង​នូវ​បារាជិក​ទាំង៤​ ​រួច​សំដែង​នូវ​សង្ឃាទិសេស​ទាំង១៣​ ​ហើយ​សូត្រ​នូវ​ឧទ្ទេស​ ​ដែល​សល់​អំពី​សង្ឃាទិសេស​នោះ​ ​ដោយ​សុត​បទ​ ​នេះ​ជា​វិសុទ្ធិ​ទី៣​ ​
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 636803463362264683
ទៅកាន់ទំព័រ៖