ព្រះត្រៃបិដក ភាគ ១៣
ឧទ្ទាន គឺបញ្ជីរឿង នៃបញ្ចកៈ (ពួកប្រាំៗ) នោះដូច្នេះ
[៧០] និយាយអំពីអាបត្តិ១ កងនៃអាបត្តិ១ វិនីតវត្ថុ១ អានន្តរិកកម្ម១ និយតបុគ្គល១ អាបត្តិមានកិរិយាកាត់ជាវិនយកម្ម១ ភិក្ខុត្រូវអាបត្តិ១ អាបត្តិមានមុសាវាទ ជាបច្ច័យ១ ភិក្ខុមិនគួរដល់កម្ម១ ភិក្ខុដែលគួរដល់កម្ម១ ធម៌៥យ៉ាង តែងសម្រេចដល់ភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត១ ភិក្ខុដែលគួរឲ្យគេរង្កៀសសង្ស័យ១ ប្រេង១ ខ្លាញ់១ សេចក្តីវិនាស១ សម្បទា១ រម្ងាប់ចាកនិស្ស័យ១ បុគ្គល១ សំពត់បំសុកូលឈ្មោះសោសានិក១ សំពត់បំសុកូលឈ្មោះគោខាយិត១ ការលួច១ មហាចោរ១ វត្ថុដែលភិក្ខុមិនគួរលះបង់១ វត្ថុដែលភិក្ខុមិនគួរចែក១ អាបត្តិតាំងឡើងអំពីកាយ១ អាបត្តិតាំងឡើងអំពីកាយ និងវាចា១ អាបត្តិជាទេសនាគាមិនី១ សង្ឃ១ ឧទ្ទេសរបស់បាតិមោក្ខ១ ឲ្យឧបសម្បទា ក្នុងបច្ចន្តប្រទេស១ អានិសង្សកឋិន១ សង្ឃកម្ម១ អាបត្តិជាយាវតតិយកា១
ID: 636803463983740230
ទៅកាន់ទំព័រ៖