ព្រះត្រៃបិដក ភាគ ១៣

តែង​បាន​អានិសង្ស៦ប្រការ​។​ ​សិក្ខាបទ​ដែល​មាន​ទី​កំណត់​មាន៦​។​ ​ភិក្ខុ​គួរ​នៅ​ប្រាសចាក​ត្រៃចីវរ​បាន​ត្រឹម៦រាត្រី​។​ ​ចីវរ​មាន៦យ៉ាង​។​ ​ទឹកជ្រលក់​មាន៦យ៉ាង​។​ ​អាបត្តិ៦យ៉ាង​ ​តាំង​ឡើង​តែ​អំពី​កាយ​ ​និង​ចិត្ត​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​។​ ​អាបត្តិ៦យ៉ាង​ ​តាំង​ឡើង​តែ​អំពី​វាចា​ ​និង​ចិត្ត​ ​មិនបាន​តាំង​ឡើង​អំពី​កាយ​។​ ​អាបត្តិ៦យ៉ាង​ ​តាំង​ឡើង​អំពី​កាយ​ ​វាចា​ ​និង​ចិត្ត​។​ ​សង្ឃកម្ម​មាន៦យ៉ាង​។​ ​វិវាទមូល​ ​(​ដើមហេតុ​វិវាទ​)​ ​មាន៦យ៉ាង​។​ ​អនុវាទ​មូល​ ​(​ដើមហេតុ​នៃ​ការចោទប្រកាន់​)​ ​មាន៦យ៉ាង​។​ ​សារាណីយ​ធម៌​មាន៦យ៉ាង​។​ ​បណ្តោយ៦ចំអាម​ ​ទទឹង៦ចំអាម​ ​ដោយ​ចំអាម​ព្រះ​សុគត​។​ ​ការ​រម្ងាប់​និស្ស័យ​ចាក​អាចារ្យ​ ​មាន៦យ៉ាង​។​ ​អនុប្បញ្ញត្តិ​ក្នុង​នហាន​សិក្ខាបទ​មាន៦លើក​។​ ​ភិក្ខុ​កាន់​យក​ចីវរ​ដែល​ធ្វើមិនទាន់​ស្រេចហើយ​ ​ចៀសចេញ​ទៅ​។​ ​ភិក្ខុ​ប្រមូល​យក​ចីវរ​ដែល​ធ្វើមិនទាន់​ស្រេច​ ​ហើយ​ចៀសចេញ​ទៅ​។​
 [​៧២​]​ ​ភិក្ខុ​ប្រកបដោយ​អង្គ៦​ ​គួរឲ្យ​ឧបសម្បទា​ ​គួរឲ្យ​និស្ស័យ​ ​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​បាន​ ​គឺ​ភិក្ខុ​ប្រកបដោយ​កង​សីល​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ប្រកបដោយ​កង​សមាធិ​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ប្រកបដោយ​
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 636803464936304713
ទៅកាន់ទំព័រ៖