ព្រះត្រៃបិដក ភាគ ១៣

កង​បញ្ញា​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ប្រកបដោយ​កង​វិមុត្តិ​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ប្រកបដោយ​កង​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​(​បច្ចវេក្ខណញ្ញាណ​)​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​មាន​វស្សា១០​ ​ឬ​មាន​វស្សា​លើសអំពី១០​ ​ឡើង​ទៅ១​។​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៦ដទៃទៀត​ ​ក៏​គួរឲ្យ​ឧបសម្បទា​ ​គួរឲ្យ​និស្ស័យ​ ​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​បាន​ ​គឺ​ប្រកបដោយ​កង​សីល​ ​ជា​របស់​អសេក្ខ​បុគ្គល​ ​ដោយខ្លួនឯង​ ​ទាំង​ដឹកនាំ​អ្នកដទៃ​ ​(​ឲ្យ​ប្រកប​)​ ​ក្នុង​កង​សីល​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ប្រកបដោយ​កង​សមាធិ​ ​ជា​របស់​អសេក្ខ​បុគ្គល​ ​ដោយខ្លួនឯង​ ​ទាំង​ដឹកនាំ​អ្នកដទៃ​ ​ក្នុង​កង​សមាធិ​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ប្រកបដោយ​កង​បញ្ញា​ ​ជា​របស់​អសេក្ខ​បុគ្គល​ ​ដោយខ្លួនឯង​ ​ទាំង​ដឹកនាំ​អ្នកដទៃ​ ​ក្នុង​កង​បញ្ញា​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ប្រកបដោយ​កង​វិមុត្តិ​ ​ជា​របស់​អសេក្ខ​បុគ្គល​ ​ដោយខ្លួនឯង​ ​ទាំង​ដឹកនាំ​អ្នកដទៃ​ ​ក្នុង​កង​វិមុត្តិ​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ប្រកបដោយ​កង​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​ជា​របស់​អសេក្ខ​បុគ្គល​ ​ដោយខ្លួនឯង​ ​ទាំង​ដឹកនាំ​អ្នកដទៃ​ ​ក្នុង​កង​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​មាន​វស្សា១០​ ​ឬ​មាន​វស្សា​លើសអំពី១០​ ​ឡើង​ទៅ១​។​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៦ដទៃទៀត​ ​ក៏​គួរឲ្យ​ឧបសម្បទា​ ​គួរឲ្យ​និស្ស័យ​
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 636803465165077798
ទៅកាន់ទំព័រ៖