ព្រះត្រៃបិដក ភាគ ១៣
គួរឲ្យសាមណេរបម្រើខ្លួនបាន គឺជាភិក្ខុមានសេចក្តីជឿត្រូវ១ មានសេចក្តីខ្មាសបាប១ មានសេចក្តីក្រែងខ្លាចបាប១ ប្រារព្ធសេចក្តីព្យាយាម១ មានសតិខ្ជាប់ខ្ជួន១ មានវស្សា១០ ឬមានវស្សាលើសអំពី១០ ឡើងទៅ១។ ភិក្ខុដែលប្រកបដោយអង្គ៦ដទៃទៀត ក៏គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺភិក្ខុមិនវិបត្តិចាកសីលក្នុងអធិសីល១ មិនវិបត្តិចាកមារយាទ ក្នុងអជ្ឈាចារៈ១ មិនវិបត្តិចាកទិដ្ឋិក្នុងអតិទិដ្ឋិ១ ជាអ្នកចេះដឹងច្រើន១ មានប្រាជ្ញា១ មានវស្សា១០ ឬមានវស្សាលើសអំពី១០ឡើងទៅ១។ ភិក្ខុដែលប្រកបដោយអង្គ៦ដទៃទៀត ក៏គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺភិក្ខុជាអ្នកអាចនឹងបម្រើ ឬប្រើគេឲ្យបម្រើនូវអន្តេវាសិកក្តី សទ្ធិវិហារិកក្តី ដែលមានជម្ងឺ១ អាចនឹងបំបាត់ ឬប្រើគេឲ្យបំបាត់នូវសេចក្តីអផ្សុកដែលកើតឡើង១ អាចនឹងបន្ទោបង់ ឬប្រើគេឲ្យបន្ទោបង់ តាមធម៌ នូវសេចក្តីសង្ស័យដែលកើតឡើង១ ស្គាល់អាបត្តិ១ ស្គាល់ការចេញចាកអាបត្តិ១ មានវស្សា១០ ឬមានវស្សាច្រើនជាង១០ឡើងទៅ១។ ភិក្ខុដែលប្រកបដោយអង្គ៦ដទៃទៀត ក៏គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យ
ID: 636803465400491263
ទៅកាន់ទំព័រ៖