ព្រះត្រៃបិដក ភាគ ១៣

ឯ​កុត្ត​រិកៈ​


 [​២៤​]​ ​ភិក្ខុ​ត្រូវ​ស្គាល់​ធម៌​ ​ដែល​ធ្វើឲ្យ​មាន​អាបត្តិ​(​១​)​ ​។​ ​ភិក្ខុ​ត្រូវ​ស្គាល់​ធម៌​ ​ដែល​ធ្វើ​មិន​ឲ្យ​មាន​អាបត្តិ​(​២​)​ ​។​ ​ភិក្ខុ​ត្រូវ​ស្គាល់​អាបត្តិ​(​៣​)​ ​។​ ​ភិក្ខុ​ត្រូវ​ស្គាល់​អនាបត្តិ​(​៤​)​ ​។​ ​ភិក្ខុ​ត្រូវ​ស្គាល់​លហុកាបត្តិ​ ​(​អាបត្តិ​ស្រាល​)​។​ ​ភិក្ខុ​ត្រូវ​ស្គាល់​គរុកាបត្តិ​ ​(​អាបត្តិ​ធ្ងន់​)​។​ ​ភិក្ខុ​ត្រូវ​ស្គាល់​សាវ​សេសា​បត្តិ​ ​(​លើកតែ​អាបត្តិ​បារាជិក​ចេញ​)​។​ ​ភិក្ខុ​ត្រូវ​ស្គាល់​អ​នវ​សេសា​បត្តិ​ ​(​អាបត្តិ​បារាជិក​)​។​ ​ភិក្ខុ​ត្រូវ​ស្គាល់​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​គឺ​អាបត្តិ២កង​ខាងដើម​។​ ​ភិក្ខុ​ត្រូវ​ស្គាល់​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​គឺ​អាបត្តិ៥កង​ខាងចុង​។​ ​ភិក្ខុ​ត្រូវ​ស្គាល់​អាបត្តិ​សំដែង​ចេញ​បាន​។​ ​ភិក្ខុ​ត្រូវ​ស្គាល់​អាបត្តិ​សំដែង​ចេញ​មិនបាន​។​ ​ភិក្ខុ​ត្រូវ​ស្គាល់​អាបត្តិ​ ​ដែល​ជា​ទេសនាគាមិនី​។​ ​ភិក្ខុ​ត្រូវ​ស្គាល់​អាបត្តិ​ ​ដែល​មិនមែន​ជា​ទេសនាគាមិនី​។​ ​ភិក្ខុ​ត្រូវ​ស្គាល់​អាបត្តិ​ ​ដែល​ធ្វើ​នូវ​សេចក្តី​អន្តរាយ​(​៥​)​ ​។
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​សមុដ្ឋាន​នៃ​អាបត្តិ៦​ ​ហៅថា​ ​ធម៌​ធ្វើឲ្យ​មាន​អាបត្តិ​ ​ព្រោះ​ភិក្ខុ​ដែល​ត្រូវអាបត្តិ​នោះ​ ​ដោយ​សមុដ្ឋាន៦នេះឯង​។​ ​(​២​)​ ​សមថៈ​ទាំង៧​ ​ហៅថា​ ​ធម៌​ធ្វើ​មិន​ឲ្យ​មាន​អាបត្តិ​។​ ​(​៣​)​ ​គឺ​ត្រូវ​ស្គាល់​អាបត្តិ​ដែល​មាន​ក្នុង​សិក្ខា​បទ​នោះ​ៗ​ ​និង​ក្នុង​វិភង្គ​។​ ​(​៤​)​ ​គឺ​ត្រូវ​ស្គាល់​អនាបត្តិ​ ​ដោយ​ន័យ​ថា​ ​បើ​ភិក្ខុ​មិន​ត្រេកអរ​ ​ក៏​មិន​មាន​អាបត្តិ​ ​ដូច្នេះ​ជាដើម​។​ ​(​៥​)​ ​អាបត្តិ​ណា​ដែល​ភិក្ខុ​ក្លែង​កន្លង​ហើយ​ ​តែង​ធ្វើ​សេចក្តី​អន្តរាយ​ ​ដល់​ឋានសួគ៌​ ​និង​ព្រះនិព្វាន​ ​អាបត្តិ​នោះ​ ​ឈ្មោះថា​ ​ធ្វើ​សេចក្តី​អន្តរាយ​។​
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 636803443878840295
ទៅកាន់ទំព័រ៖