ព្រះត្រៃបិដក ភាគ ១៣
សាមណេរបម្រើខ្លួនបាន គឺភិក្ខុជាអ្នកអាចឲ្យអន្តេវាសិក ឬសទ្ធិវិហារិកសិក្សាក្នុងអភិសមាចារិកាសិក្ខាបាន១ អាចទូន្មានក្នុងអាទិព្រហ្មចរិយកាសិក្ខា១ អាចទូន្មានក្នុងអភិធម៌១ អាចទូន្មានក្នុងអភិវិន័យ១ អាចដោះតាមធម៌ នូវទិដ្ឋិខុសដែលកើតឡើង១ មានវស្សា១០ ឬមានវស្សាច្រើនជាង១០ឡើងទៅ១។ ភិក្ខុដែលប្រកបដោយអង្គ៦ដទៃទៀត ក៏គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺភិក្ខុស្គាល់អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់លហុកាបត្តិ១ ស្គាល់គរុកាបត្តិ១ ភិក្ខុនោះចេះបាតិមោក្ខទាំងពីរដោយពិស្តារ ចេះចែកបទភាជនៈដោយប្រពៃ ចាំស្ទាត់រត់មាត់ដោយប្រពៃ កាត់សេចក្តីដោយប្រពៃ តាមសុត្តៈ គឺខន្ធកៈ និងបរិវារៈ តាមអនុព្យញ្ជនៈ គឺអក្ខរៈ និងបទ១ មានវស្សា១០ ឬមានវស្សាច្រើនជាង១០ឡើងទៅ១។
[៧៣] ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌មាន៦។ ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌មាន៦។
ចប់ ឆក្កៈ (ពួកប្រាំមួយៗ)។
ID: 636803465750961309
ទៅកាន់ទំព័រ៖