ព្រះត្រៃបិដក ភាគ ១៣
ឧទ្ទាន គឺបញ្ជីរឿងនៃឆក្កៈនោះដូច្នោះ
[៧៤] និយាយអំពីអគារវៈ១ គារវៈ១ វិនីតវត្ថុ១ សិក្ខាបទ ដែលមានពាក្យថាប្រព្រឹត្តដោយសមគួរ១ សមុដ្ឋាននៃអាបត្តិ១ អាបត្តិមានកិរិយាកាត់ជាវិនយកម្ម១ អាការដែលត្រូវអាបត្តិ១ អានិសង្ស១ សិក្ខាបទដែលមានទីកំណត់១ នៅប្រាសចាកត្រៃចីវរ៦រាត្រី១ ចីវរ១ ទឹកជ្រលក់១ អាបត្តិតាំងឡើងតែអំពីកាយ និងចិត្ត១ អាបត្តិតាំងឡើងតែអំពីវាចា និងចិត្ត១ អាបត្តិតាំងឡើងអំពីកាយ និងវាចា និងចិត្ត១ សង្ឃកម្ម១ វិវាទមូល១ អនុវាទមូល១ ប្រមាណបណ្តោយ និងប្រមាណទទឹង១ ការរម្ងាប់ចាកនិស្ស័យ១ អនុប្បញ្ញត្តិ១ ភិក្ខុកាន់យកចីវរ ដែលធ្វើមិនទាន់ស្រេចហើយចៀសចេញទៅ១ ភិក្ខុប្រមូលយកចីវរដែលធ្វើមិនទាន់ស្រេច ហើយចៀសចេញទៅ១ ភិក្ខុដឹកនាំអ្នកដទៃក្នុងសីល ជារបស់អសេក្ខបុគ្គលជាដើម១ ភិក្ខុមានសេចក្តីជឿត្រូវ១
ID: 636803466146243918
ទៅកាន់ទំព័រ៖